adverise with khmeread Unnamed %282%29

លក់​គ្រឿងញៀន​...​ចាប់បាន​ម្នាក់​, ​រត់​រួច​ម្នាក់​

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី១២ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​៥០​នាទី រសៀល​នៅ​ចំណុច ចំការ​ស្វាយ ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០២ នាក់​គឺ​១-​ឈ្មោះ អួ​ង និ​ត  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​(​ចាប់​ឃាត់ខ្លួន​)​​ និង​២-​ឈ្មោះ គ្រុយ មាង ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែ​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិត​ប្រាកដ​(​រត់គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖ ១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​Ice) ០១ កញ្ចប់​តូច និង​២-​ទូរស័ព្ទ​ចល័ត​ម៉ាក​មិត្ត​ហ្វូ​ន​០១ គ្រឿង។​
    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ។

    ពេលនោះ​ក៏បាន​ជួប​មុខសញ្ញា​សង្ស័យ ០២ នាក់​ខាងលើ កំពុងតែ​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១ នាក់​ឈ្មោះ អួ​ង និ​ត ភេទប្រុស អាយុ២៣ឆ្នាំ រួម​និង​ថ្នាំញៀន ​(​ម៉ា​ទឹកកក​) ០១ កញ្ចប់​តូច ចំណែក​ជនសង្ស័យ ០១​នាក់​ទៀត​ឈ្មោះ គ្រុយ មាង បាន​រត់គេចខ្លួន ជាមួយនិង​ថ្នាំញៀន​ប្រមាណ ១០ កញ្ចប់​តូច​។ ហើយសមត្ថកិច្ចបាននាំខ្លួន​ជនសង្ស័យ អួ​ង និ​ត រួម​និង​វត្ថុតាង​ថ្នាំញៀន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ អួ​ង និ​ត បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​កាន់​ថ្នាំញៀន​ឱ្យ​ឈ្មោះ គ្រុយ មាង យកទៅលក់​ឲ្យ​គេ​ពិតប្រាកដ​មែន​៕

adverise with khmeread

មតិយោបល់