adverise with khmeread Unnamed %281%29

ដល់​ទីណា​ក៏មាន​គ្រឿងញៀន​....​តែ​រត់​មិន​រួច​ពី​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់ទៀត​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ចាប់ខ្លួន​ក្នុងករណី ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នា​ថ្ងៃទី១២​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​៣០នាទី ល្ងាច​នៅ​ចំណុច​ភូមិ ចាម​ក្រោម ឃុំព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊េ​ន ម៉ាត់ ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ អី​ស្លាម ទីលំនៅ​ភូមិ​ចាម​ក្រោម ឃុំព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ​ត្រី​ (​ចាប់​ឃាត់ខ្លួន​) ។ ​វត្ថុតាង​ចាប់យក​៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​​ញៀន​ ​(​ម៉ា​ទឹកកក​Ice) ០២ កញ្ចប់​តូច និង​២-​ទូរស័ព្ទ​ចល័ត​០១គ្រឿង។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ពេលនោះ​ក៏បាន​ជួប​មុខសញ្ញា​សង្ស័យម្នាក់​ខាងលើ កំពុងតែ​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន រួច​កម្លាំង​យើង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ម្នាក់​ឈ្មោះ ស៊េ​ត ម៉ាត់ ភេទប្រុស អាយុ២៦​ឆ្នាំ រួម​និង​ថ្នាំញៀន ​(​ម៉ា​ទឹកកក​) ​ចំនួន០២កញ្ចប់​តូច រួម​និង​ទូរស័ព្ទ​ចល័តមួយគ្រឿង​។​

    បន្ទាប់មក​បាន​នាំខ្លួន​ជនសង្ស័យ ​ស៊េ​ន ម៉ាត់​ រួម​និង​វត្ថុតាង​ថ្នាំញៀន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ ស៊េ​ន ម៉ាត់ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​០២​កញ្ចប់​តូច នេះ​គឺ​ពិតជា​របស់​រូបគេ​បាន​ទិញ​យកមក​ទុក​លក់ និង​ចែកចាយ​ប្រាកដ​មែន៕​

adverise with khmeread

មតិយោបល់