adverise with khmeread 0

Lionel Messi ប្តូរ​ចិត្ត​ចូលមក​ជម្រើសជាតិ​វិញ គេ​បង្អាប់​ពេញ​បណ្តាញ​សង្គម​

    ​កាលពី​ថ្ងៃ​សុក្រ Lionel Messi បាន​កែប្រែ​ការសម្រេចចិត្ត​របស់គាត់​អំពី​ការចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន​វិញ​ហើយ ដោយ​និយាយថា​គាត់​ស្រឡាញ់​អា​ហ្ស​ង់​ទីន "​ខ្លាំង​ជាទីបំផុត​" ប៉ុន្តែ​ក៏​ទទួល​បានការ​បង្អាប់​យ៉ាង​ចាស់ដៃ​ពី​បណ្តាញ​សង្គម​ផងដែរ​។​

​    ​តារា​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ​បានប្រកាស​ទៅ​ពិភពលោក​ភ្លាមៗ បន្ទាប់ពី​បរាជ័យ​លើ​វគ្គ​ប៉េ​ណា​ល់​ទី​ក្រោម​ដៃ​ឈី​លី​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​ទ្វីបអាមេរិក​ឡាទីន Copa America វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែមិថុនា​កន្លងទៅ ថា​គាត់​សម្រេចចិត្ត​បញ្ចប់​អាជីព​បាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​របស់គាត់​ហើយ​។​

​    ​ទោះជា​យ៉ាងណាក្តី ក្នុង​សប្តាហ៍​នេះ មានការ​រៀបចំ​ឱ្យ​ជួបគ្នា​ជាមួយ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ថ្មី​លោក Edgardo Bauza ហើយ​ខ្សែប្រយុទ្ធ​ឆ្នើម​ពិភពលោក​វ័យ ២៩​ឆ្នាំ​រូបនេះ​ក៏បាន​យល់ព្រម​ថា​គាត់​នឹង​ចូលខ្លួន​សម្រាប់​ការ​ជ្រើស​ជាតិ​ម្តងទៀត​។​

​    ​Messi ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​ជា​អ្នក​បំបែក​គ្រាប់​បាល់​ច្រើនជាងគេ​គ្រប់​ជំនាន់​ជាមួយ​ចំនួន ៥៥​គ្រាប់ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដកស្រង់​ដោយ​កាសែត​អា​ហ្ស​ង់​ទីន La Nacion ថា "​ខ្ញុំ​ឃើញ​មាន​បញ្ហា​ជាច្រើន​នៅ​បាល់ទាត់​អា​ហ្ស​ង់​ទីន ហើយ​ខ្ញុំ​មិនមាន​បំណង​ចង់​បង្កើត​បញ្ហា​មួយ​ផ្សេង​ទៀតឡើយ​។ ខ្ញុំ​មិន​ចង់ឱ្យមាន​ការខូចខាត​អ្វី​ទៀតឡើយ ខ្ញុំ​តែង​ព្យាយាម​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ធ្វើ​នូវ​អ្វីដែល​ផ្ទុយ​ពី​បញ្ហា​ទាំងអស់នោះ ដើម្បី​ជួយ​គ្រប់គ្នា​តាម​ដែល​អាច​ធ្វើបាន​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់