adverise with khmeread 0

ពលរដ្ឋ​កូរ៉េខាងត្បូង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​អត្ត​ព​លិ​ក​កូរ៉េខាងជើង បន្ទាប់ពី​កិច្ចសម្ភាសន៍​មួយ​

​    ​អត្ត​ព​លិ​ក​បាញ់កាំភ្លើង​តំណាងឱ្យ​កូរ៉េខាងជើង Kim Song Guk បាន​ជួយ​ឱ្យ​ប្រទេស​របស់ខ្លួន​នាំយក​មេដាយ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​គាត់​បាន​ឈរ​នៅ​លំដាប់​ទី​បី និង​ឈ្នះ​មេដាយ​សំរឹទ្ធិ​នៅក្នុង​វិញ្ញាសា​បាញ់កាំភ្លើង​ខ្លី​ចម្ងាយ ៥០​ម៉ែត្រ​ផ្នែក​បុរស​វគ្គ​ផ្តាច់ព្រ័ត្រ​នៅឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ​។​

​    ​ប៉ុន្តែ​ខណៈដែល​ភាព​ស្ទាត់ជំនាញ​របស់គាត់​នៅតែ​បង្កឱ្យមាន​ភាព​ចាប់អារម្មណ៍ ទោះបីជា​មិនអាច​ចាប់យក​តំណែង​ទី​ពីរ ឬ​ទីមួយ ប៉ុន្តែ​ការឆ្លើយតប​អវិជ្ជមាន​របស់គាត់​ចំពោះ​លទ្ធផល បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ទស្សនិកជន​កូរ៉េខាងត្បូង​ជាខ្លាំង​។​

​    ​នៅក្នុង​សន្និសីទកាសែត​មួយ​បន្ទាប់ពី​ការប្រកួត Song Guk បាន​បកស្រាយ​ថា "​ខ្ញុំ​មានការ​សោកស្តាយ​ដែល​ខ្ញុំ​មិនអាច​ធ្វើ​បានល្អ ប៉ុន្តែ​ប្រសិនបើ​យើង​បង្រួបបង្រួម​គ្នា​ឡើងវិញ ខ្ញុំ​គិតថា​កូរ៉េ​នឹង​មានមេដាយ​ដ៏​អស្ចារ្យ​ក្នុងពេល​អនាគត​”​។

​    ​បន្ទាប់ពី​បានឮ​ការឆ្លើយតប​របស់គាត់​ទៅលើ​មេដាយ​សំរឹទ្ធិ​របស់ខ្លួន ទស្សនិកជន​កូរ៉េខាងត្បូង​ជាច្រើន​បានបង្ហាញ​នូវ​សេចក្តី​ព្រួយបារម្ភ​ជាខ្លាំង​របស់​ពួកគេ ទៅលើ​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ដែល​ខកខាន​ដណ្តើម​មេដាយមាស​ជូន​ជាតិ​របស់គាត់ ដោយ​ពលរដ្ឋ​កូរ៉េខាងត្បូង​លើកឡើងថា​សម្តី​ក្នុង​កិច្ចសម្ភាសន៍​នោះ​អាច​នាំមក​នូវ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​គាត់​នាពេល​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់