adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ចោរប្លន់អាជីវករប្តូរប្រាក់នៅស្រុកបរវេលអស់រាប់ម៊ឺនដុល្លារ

    បាត់ដំបង ៖ ពួកចោរ​ប្រដាប់អាវុធ​៣​នាក់​បានធ្វើ​សកម្មភាព​ប្លន់​យកលុយ​និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ប្តូរប្រាក់​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​៥ ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​បរវេល ខេត្តបាត់ដំបង អស់​រាប់​ម៊ឺ​ន​ដុល្លារ ។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​សិលា សៅ​កង ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​
​នៅ​ក្រុមទី​៥​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​ត្រូវ​ពួកចោរ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​បីនាក់​អាវុធ​៣​ដើម​(​វែង​មួយ​ដើម​)​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ​ហើយ​គេចខ្លួន​បាត់អស់​។​
    ជនរងគ្រោះ​សិលា សៅ​កង បាន​ប្រាប់​ប៉ូលិស​ថា សម្ភារ​:​ដែល​ត្រូវ​ចោរប្លន់​មួយចំនួន​ដូចខាងក្រោម ៖ ប្រាក់​ខ្មែរ​៩​លាន​រៀល​,​ប្រាក់​អាមេរិក​១២០០​ដុល្លារ​, ប្រាក់​ថៃ​១២០០០​បាត​,​មាស​ប្លា​ទីន​៥​ដំឡឹង​,​មាស​គ្រឿង​៧​ជី​,​មាសសន្លឹក​៦​ដំឡឹង​ និង គ្រឿង​ពេជ្រ​មួយចំនួន​គិត​ជា​ទឹកប្រាក់​២​ម៊ឺ​ន​ដុល្លារ ។​
    ក្នុងករណីនេះ​ប៉ូលិស​ស្រុក​និង​ខេត្ត​កំពុង​តាម​ប្រ​ម៉ាញ់​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់