adverise with khmeread Philippine president

លោក Rodrigo Duterte អត់​សុំទោស​អាមេរិក​ទេ រឿង​ហៅ​អគ្គរដ្ឋទូត​ថា "​ខ្ទើយ​"

    ​ប្រ​ធានា​ធីប​តី​របស់​ប្រទេស​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​សុក្រ​ទី ១២ ខែកក្កដា បាន​បដិសេធ​សុំ​អភ័យទោស សម្រាប់​ការហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា "​ខ្ទើយ​" និង "​កូនស្រី​សំផឹង​" ក្នុងការ​ថ្លែង​របស់គាត់​ដែល​បង្កឱ្យមាន​ជម្លោះ​ការទូត​នោះ​។​

​    ​ក្រសួងការបរទេស​បាន​កោះហៅ​ភារធារី​ហ្វ៊ី​លី​ពី​ន​សាកសួរ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពន្យល់​មូលហេតុ​អ្វី​បានជា Duterte កាលពី​សប្ដាហ៍​មុន​ហៅ​អសុរ​ស​ចំពោះ​លោក​អគ្គរដ្ឋទូត Philip Goldberg ក្នុង​ថ្លែង​សុន្ទរកថា​របស់លោក​។ ឯកអគ្គរដ្ឋទូត​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​រំលឹកថា សម្តី​របស់លោក Duterte "​មិន​សមរម្យ​" និង "​មិនអាច​ទទួលយកបាន​ទេ​" ។​

​    ​ប៉ុន្ដែ​លោក Duturte រឹងទទឹង​មិន​សុំទោស​ដោយ​និយាយថា "​ខ្ញុំ​មិន​សូមទោស​អ្វី​ទាំងអស់​។ គាត់​មិនបាន​សូមទោស​ខ្ញុំ​ផង នៅពេល​យើង​បានឃើញ​គ្នា​ទៅវិញទៅមក​។ ហេតុអ្វី​ខ្ញុំ​ត្រូវ​សូមទោស​គាត់​?" ៕

adverise with khmeread
ប្រភព៖ channelnewsasia

មតិយោបល់