adverise with khmeread Unnamed %283%29

ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះដែល​ឃាតករ​បាញ់សម្លាប់​នៅ​ស្រុក​កណ្ដាលស្ទឹងគឺជាអ្នកជំនួញជនជាតិ​កូរ៉េ

    កណ្ដាល​ ៖​ បុរស​ជនបរទេស​ម្នាក់ ដែល​ឃាតករបាញ់សម្លាប់​នៅ​ចំណុច​រោង ប្រជា​ការពារ ស្ថិតនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​១០ ខែសីហា បាន​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្លើ​លយ៉ាងខ្លាំងដល់អ្នកភូមិ និង​សមត្ថកិច្ចនោះ ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១២ ​សីហា​។​ ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ ឈ្មោះ​ ស​រ័​ឌុ​ង ស៊ុ​ប SCHOI DONG SEOB ​អាយុ​៥២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ និង​ជា​អ្នកជំនួញ ឧស្សាហ៍ ចេញចូល​ស្រុក​ខ្មែរ និង​មិនទាន់​ដឹងថា​ស្នាក់​នៅទីណា​ពិតប្រាកដ​ទេ​។ ​ការបាញ់សំលាប់​នេះ​ត្រូវបាន​គេ​សង្ស័យថា ពាក់ព័ន្ធ​ជាមួយ​រឿង​មុខ​ជំនួញ​។​

​    លោក​ឧត្ដម​សេនីយ៍​ទោ​ អ៊ាវ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ឃាតករ​បាញ់សម្លាប់ នៅ​ស្រុក​កណ្ដាលស្ទឹង បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ជា​ជនជាតិកូរ៉េ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​លំអិតពី​អត្តសញ្ញាណ និង​កន្លែង​ស្នាក់នៅ និង​មុខរបរព្រមទាំង មូលហេតុ នាំ​ឱ្យមាន​អំពើ​ឃាត​កម្មនេះ​ទេ និង​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ  ដោយ​លោក​ថាស្ថិតនៅ ក្នុងការ​ស៊ើ​ប​អង្កេតស្រាវជ្រាវ​នៅឡើយ​។​

    ​ប៉ុន្តែ​បើតាម​ប្រភព​ព័ត៌មាន ពី​អ្នក​ជិ​ទ្ធ​ស្និទ្ធជាមួយ​សមាគមន៍កូរ៉េ នៅ​កម្ពុជា​ឱ្យដឹងថា​ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ ឈ្មោះ​ ស​រ័​ឌុ​ង ស៊ុ​ប ​SCHOI DONG SEOB​ អាយុ​៥២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ និង​ជា​អ្នកជំនួញ ដីធ្លី ឧស្សាហ៍ ចេញចូល​ស្រុក​ខ្មែរ រយៈពេល​ពីរ​ឆ្នាំ​មកហើយ គឺ​ចូលមក​ស្រុក​ខ្មែរ មួយខែ រឺ​ពីរ​ខែទើបត្រឡប់​ទៅកូរ៉េ​វិញ។​

    សមាគមន៍​កូរ៉េនៅ​កម្ពុជា​បានឱ្យដឹង​បន្ថែមថា នៅ​ព្រឹកថ្ងៃទី​១២ សីហា ក្រុមគ្រួសារជនរងគ្រោះ បាន​ចេញពី​ប្រទេស​កូរ៉េមក​ស្រុក​ខ្មែរ ដើ​ម្បី​ទំនាក់ទំនងជាមួយ​ស្ថានទូត និង​អាជ្ញាធរមាន​សមត្ថកិច្ច ដើម្បីទទួលយក​សព ជនរងគ្រោះ​ដែល​តម្កល់ទុក​នៅ មន្ទី​ពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ​យកទៅ​ប្រទេស​កូរ៉េ​វិញ​។​

​    គួរបញ្ជាក់​ថាកាលពីរ​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​១០ ខែសីហា មានករណីធ្វើឃាតមួយបង្កឱ្យមានការភ្ញាក់​ផ្លើ​លយ៉ាងខ្លាំងដល់អ្នកភូមិ និង​សមត្ថកិច្ច គ្រា​ដែល​គេ​បានឃើញ​សព ត្រូវ​ឃាតករ​បាញ់​ត្រូវ​ច្រើន​គ្រាប់​។ ​ចំណែក​ជនដៃដល់ជា​ឃាតករ​បាន​បើកបររថយន្ត​គេចខ្លួន​ទៅ​ផ្លុ​ង​ចោល នៅតាម​ផ្លូវជាតិ​លេខ​២ ទឹកដី​ស្រុក​បាទី ខេត្តតាកែវ ហើយ​គេច​ខ្លួន​បាត់​។​

    សមត្ថកិច្ច​បានឱ្យ​ដឹ​ង​ថា រថយន្ត​ខាងលើ​ម៉ាក Visto ពណ៌​ការ៉ុត ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AK-7925 ។ 

    ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​ស​ង្ស័​ថា ជា​ជន​ជាតិចិន ភេទ​ប្រុស​អាយុជាង​ប្រហែល៤០​ឆ្នាំ រា​ង្គ​ស្ដើង​កំពស់​១,៧០ ជាង សំ​បុរស ពាក់អាវ​ដៃខ្លី ក្រឡា  ខោ​ខូវ​ប៊យ ជើងវែង។ ​ដោយត្រូវ​ឃាតករ​បាញ់ ដោយ​កាំភ្លើងខ្លី ត្រូវ​ចំនួន​៤ គ្រាប់ មាន​ស្នាម មុត​៦​កន្លែង​គឺ​ត្រូវ​គល់​ក ត្រូវ​សៀត​ផ្កា និង​ត្រូវ​ដើមទ្រូង​។​ នៅ​កន្លែងកើតហេតុ​វត្ថុតាង​បន្សល់ទុក​មាន​បារី​ពីរ​កញ្ចប់ និង​មាន​វិ​ក្ក័​យ​ប័​ត្រ អាហារ​ដ្ឋាន អង់​តែ​នទួលគោក​មួយ​សន្លឹក និង​មិនមាន​ឯកសា​អ្វី​ផ្សេង​ទៀតឡើយ​។ ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកណ្តាល ដាក់​កា​រស​ង្ស័យ​ថា​សមត្ថកិច្ច​មិនមាន​ចំណាត់ការ​រុករក​ជន​ស​ង្ស័​យ​មក​ផ្តន្ទាទោស​នោះឡើយ ​ខណៈ​ឃើញ​មាន​ពន្លឺ​ស​ញ្ញា ​ដើម្បី​ដាក់​ប​ន្ទុកវែកមុខ​ផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​ជនរងគ្រោះ ក៏ដូចជាធ្វើឱ្យ​ជន​ស​ង្ស័យ​បានចិត្តជាមួយ​នឹង​​សមត្ថកិច្ចក្នុងការស្រាវជ្រាវរកឃាតករ៕​

adverise with khmeread

មតិយោបល់