adverise with khmeread 1

Paul Pogba នឹង​អវត្តមាន​ថ្ងៃ​បើកឆាក Premier League

​    ​ខ្សែបម្រើ​តម្លៃ​១០០ លាន​ផោន​របស់​បិសាច​ក្រហម Manchester United កីឡាករ Paul Pogba នឹងត្រូវ​រង់ចាំ​សិន​ទម្រាំ​បាន​ប្រកួត​លើកដំបូង បន្ទាប់ពី​មានការ​បញ្ជាក់ថា គាត់​ត្រូវបាន​ផ្អាក​សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ដំបូង​ជាមួយ Bournemouth នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​

​    ​Pogba បានធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម​របស់ Jose Mourinho កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប៉ុន្តែ​មិនបាន​ធ្វើដំណើរ​ទៅកាន់​ទឹកដី Vitality Stadium ឡើយ ខណៈដែល​គាត់​ត្រូវបាន​ជាប់​ការផ្អាក​ពិន័យ​មួយ​សម្រាប់​ការ​ប្រ​ព្រឹ​ត្ដ​មិន​ត្រឹមត្រូវ​។​

​    ​សមាគម​កីឡាបាល់ទាត់​អង់គ្លេស​បានបញ្ជាក់​ការផ្អាក​របស់គាត់ បន្ទាប់ពី​ទទួលបាន​កាត​លឿង​ពីរ​គិត​តាំងពី​ប្រកួត Coppa Italia រដូវ​កាល​មុន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់