adverise with khmeread 9vpasxo   imgur

តារា​សម្ដែង​ហុងកុង Shawn Yue ត្រូវបាន​គេ​ប្រទះឃើញ​ចេញទៅ​ក្លឹប​រាត្រី​ជាមួយនឹង​តារា​ម៉ូ​ដែល​អាមេរិក​ដ៏​ស្រស់ស្អាត​ម្នាក់​

    ​តារា​សម្ដែង​លោក Shawn Yue ត្រូវបាន​គេ​ស្គាល់​ថា​ជា​កំលោះ​ឆើតឆាយ​បំផុត​ម្នាក់​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ជាច្រើន​។ គាត់​បន្ត​នៅ​លីវ ខណៈដែល​អតីត​មិត្តស្រី​របស់គាត់​បាន​រៀបការ​ព្រោងព្រាត​អស់ហើយ​។​

​    ​ប៉ុន្មាន​អាទិត្យ​មុន​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​បាន​ណាត់ជួប​តារា​សម្ដែង​នាង Kitty Yuen​។ ក្នុងការ​ឆ្លើយតប​លោក​បញ្ហា​នេះ​លោក​បាន​និយាយថា លោក​ចាប់ផ្ដើម​ចាស់​ហើយ និង​បានធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​ព្រួយបារម្ភ​អំពី​ជី​វិ​ស្នេហា​របស់លោក​។​

​    ​ក្នុងពេល​ថ្មីៗ​នេះ Shawn បាន​បើករថយន្ត​តម្លៃ ២ លាន​ដុល្លារ​ហុងកុង​ម៉ាក់ Audi នៅ​ស្រុក Central ។ បន្ទាប់មក Shawn បាន​ចត​រថយន្ត​របស់គាត់ និង​ប្រញាប់ប្រញាល់​ចូលទៅក្នុង​ក្លឹប​យ៉ាង​លឿន​ដើម្បី​ជួប​ក្រុម​មិត្តភក្តិ​របស់គាត់​។ គាត់​ហាក់បីដូចជា​ចេញទៅ​ក្រៅ​ជាមួយនឹង​ស្រី​បរទេស​ម្នាក់​។​

​    ​ស្រី​បរទេស​នោះ​មកពី​អាហ្វ្រិក​ខាងត្បូង​ជាតា​រា​ម៉ូ​ដែល​ឈ្មោះ Janine Chaase​។ នាង​ធ្វើការ​ជាតា​រា​ម៉ូ​ដែល​ឱ្យ​ក្រុមហ៊ុន Calcarries International Management Limited ៕

 

adverise with khmeread
ប្រភព៖ Ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់