adverise with khmeread Unnamed %281%29

ពូកែ​លាក់​ម៉េះ! ជាងសំណង់​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ក្នុ​ង​បុរី​វិមាន​ភ្នំពេញ​

    ភ្នំពេញ ៖ ជាងសំណង់​ម្នាក់​រងគ្រោះ​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​ក្នង​បុរី​វិ​មា​ភ្នំពេញ​(​គម្រោង​៥) តាំងពី​រសៀល​ថ្ងៃទី​១២ ​សីហា ឆ្នាំ​២០១៦ រហូត​រសៀល​ថ្ងៃទី​១៣​សីហា​នេះ​ទើប​មាន​គេ​ទម្លាយ​ឱ្យដឹង ព្រោះ​ទីតាំង​ខាងលើ​ដែល​ពុំ​សូវ​មាន​សុវត្ថិភាព​ការងារ​នោះឡើយ។  

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា គ្រោះថ្នាក់​ការងារ ឆក់​ចរន្ដអគ្គិសនី​ស្លាប់​ខាងលើនេះ​បានកើត​ឡើង​តាំងពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​៣០​នាទី រសៀល​មកម្ល៉េះ នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ​(​គំរោង​ប្រាំ​) ផ្លូវ​បេតុង ក្រុម​៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ 

    ប្រភព​បន្តថា ជនរងគ្រោះ​ឈ្មោះ តុ​ប តេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដំបូង​ជនរងគ្រោះ​ធ្វើការ​នៅ​ជាន់​ទី​១ ជាមួយ​ឈ្មោះ ស៊ូ ប៊ូ ដើម្បី​ផ្សា​ទ្វារ​ដែក និង​បង្អួច​។ 

    ពេល​កំពុង​ផ្សា​ជនរងគ្រោះ បាន​អូស​ខ្សែភ្លើង ដើម្បី​ទៅ​ផ្សា​មួយកន្លែង​ទៀត ដោយ​ខ្សែភ្លើង​មាន​តំណ ហើយ​ឈ្មោះ ស៊ូ ប៊ូ បាន​យក​ជើង​ឈូស​ខ្សែភ្លើង​ឱ្យ​ផុតពី​ទឹក ស្រាប់តែ​ពេលនោះ ជនរងគ្រោះ​ស្រែកថា "​ឆក់​ខ្ញុំ​ហើយ​"​។  

    ភ្លាមនោះ​ឈ្មោះ ស៊ូ ប៊ូ បាន​រត់​បម្រុង​ជួយ​ចាប់ទាញ តែ​ខ្លាច​ឆក់ ក៏​តាម​ទាញ​ខ្សែភ្លើង​ចេញ​។ ពេលនោះ​ជនរងគ្រោះ​បាន​ដួល​បាត់ទៅហើយ​។ បន្ទាប់មក​ក៏​ដឹក​ជនរងគ្រោះ​តាម​រថយន្ដ​របស់​ក្រុមហ៊ុន យកមក​មន្ទីរពេទ្យ​សម្ដេចឪ គីឡូ​ម៉េ​ត្រ​លេខ​៦ តែ​ជនរងគ្រោះ បាន​ស្លាប់បាត់​ហើយ​។ 

    បច្ចុប្បន្ន​សព ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​។ ដោយឡែក​នៅ​ទីតាំង​សព​ស្លាប់​បុរី​វិមាន​ភ្នំពេញ​(​គម្រោង​ទី​៥ )​មិន​សហការ អនុញ្ញាតឱ្យ​សមត្ថកិច្ច​ជំនាញ​ចូល​ទីតាំង​របស់គេ​ឡើយ៕

adverise with khmeread

មតិយោបល់