adverise with khmeread Unnamed %281%29

ឪពុកម្តាយ​ស្ដីបន្ទោស​រឿង​ធ្វើការ​មិន​សល់​លុយ តូចចិត្ត​យក​កូនកាំបិត​​អា​រក​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់​ខឹង​ម្ដាយ​ឪពុក​ស្ដីបន្ទោស​រឿង​ធ្វើការ​មិន​សល់​លុយ​កើតជា​តូចចិត្ត​បានសម្រេច​ចិត្ត​ផ្ដាច់ជីវិត​ដោយ​យក​កូនកាំបិត​មក​អា​រក​សម្លាប់ខ្លួន តែ​នៅមាន​សំណាង​មាន​អ្នក​ជួយសង្គ្រោះ​ទាន់ពេល​។​

    ហេតុការណ៍​នេះ​កើត​ឡើ​កាលពី​វេលា​ម៉ោង១១ និង៣០ នាទី ថ្ងៃទី ១៣ ខែសីហា​ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា យុវជន​ដែល​គិត​ខ្លី​មានឈ្មោះ ស៊ិ​ញ ជ្រេ​ក ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ផ្ទះ​កន្លែងកើតហេតុ​ខាងលើ​ ហើយ​មាន​ស្រុកកំណើត ភូមិ​បូត​គង ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

    តាម​សម្ដី​ពី​បងប្អូន​ជីដូនមួយ​ឈ្មោះ សុខ ស៊ីណា ភេទ​ប្រុស អាយុ២៦ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពេល​ខ្លួន​ត្រឡប់​មកពី​ធ្វើការ​បានឃើញ​បន្ទប់​របស់ខ្លួន ចាក់​គន្លឹះ​ពី​ខាងក្នុង​ ហើយបាន​ស្រែកហៅ​ជនរងគ្រោះជាច្រើន​ដង​តែ​មិនបាន​បើកទ្វារ​។​

    រូប​ខ្លួន​បាន​ធាក់​ទ្វារ​ចូល​ទៅហើយ​បានឃើញ​ឈាម​ហូរ​ចេញ ពី​បន្ទប់ទឹក ភ្លាមនោះ​ខ្លួន​បាន​ដើរទៅ​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់ទឹក។ ខណៈនោះ​ខ្លួន​បាន​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នកជិតខាង​ជួ​យមក​មើល​ហើយ​យក​កូនកាំបិត​ចេញពីជនរងគ្រោះ រួច​បាន​រាយ​កាណ៍​ដល់​សមត្ថកិច្ច​ភ្លាមៗ។​

    ក្រោយពី​ទទួលបាន​ដំណឹង​ខាង​សម្ថ​តិ​កិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែ​សូ​វៀត​។​

    តាម​សម្ដី​របស់​ឪពុក​បានឱ្យដឹងថា កាលពី​ជាង​មួយខែ​មុន​កូនប្រុស​គាត់​បាន​ទៅលេង​ស្រុកកំណើត​រូបគាត់​បាន​ស្ដីបន្ទោស​បន្ដិចបន្ដួច​ថា ​"​កូន​ឯង​ទៅធ្វើ​អី​បើ​មក​ផ្ទះ​វិញ​អត់​មាន​សល់​លុយ​អី​មួយរយ​អញ្ចឹង​នៅផ្ទះ​វិញ​ល្អ​ជាង"​។​

    លុះដល់​ស្អែក​ឡើង​កូន​គាត់​បាន​ត្រឡប់មក​ភ្នំពេញ​បាត់ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៏បាន​ក្មួយ​របស់ខ្លួន​បាន​ទូរ​សព្ទ័​ទៅប្រាប់​ថា​កូន​គាត់​អា​រក​សម្លាប់ខ្លួន​គាត់​ក៏បាន​ប្រញាប់ប្រញាល់​មកមើ​ម​កូន​តែម្ដង​។ ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត៕

 

adverise with khmeread

មតិយោបល់