adverise with khmeread Unnamed

ឃាត់​បុរស​ម្នាក់​និង​ស្រី​យួន​ម្នាក់​ជួញដូរ​គ្រឿងញៀន​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ស្រុក​ស្នួល និង​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ជាច្រើន​នាក់ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត បាន​បើក​ប្រតិ​ប​ត្ត​ការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​មុខសញ្ញា​មេក្លោង​ជួញដូរ​គ្រឿងញៀន​បាន​ពីរ​នាក់​ក្នុងនោះ មាន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​យួន​និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣២ កញ្ចប់​តូច​-​ធំ​និង​មធ្យម​។​

    លោក​វរសេនីយ៍ទោ ចាន់ សុ​គីម អធិការ​ប៉ូលិស​ស្រុក​ស្នួល បានឱ្យដឹងថា បន្ទាប់ពី​មានការ​ចុះ​ស្រាវជ្រាវ និង​កំណត់​លើ​មុខសញ្ញា​ជនសង្ស័យ​ច្បាស់​រួចមក កម្លាំង​ប៉ូលិស​ក្រោម​ការ ដឹកនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត នៅ​ល្ងាច​ថ្ងៃទី​១២ សីហា បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​លើ​មុខសញ្ញា​ជនសង្ស័យ​បាន​ម្នា​ក់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​។​

    ប្រតិបត្តិការ​នេះ​ដកហូត​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​៦​កញ្ចប់ មាន​១​កញ្ចប់​ធំ ២​កញ្ចប់​មធ្យម​និង​២​កញ្ចប់​តូច​។​

    លោក​អធិការ​បានបញ្ជាក់​ទៀតថា ក្រោយពី​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក​សាកសួរ ដោយមាន​ការសម្របសម្រួល ពី​ស្ថាប័ន​អយ្យការ ក៏​ឈានទៅ​ឃាត់ខ្លួន​បន្ត​លើ​ស្ត្រី​ជនជាតិ​យួន​ម្នាក់ទៀត​ជា​បក្សពួក​និង​ជា​មេក្លោង​ជួញដូរ​ធំ​មួយ​នៅ​និង​លំនៅដ្ឋាន​ក្នុង ឃុំ​ស្នួល ស្រុក​ស្នួល និង​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​២៩​កញ្ចប់​ក្នុងនោះ​មាន​៣​កញ្ចប់​ធំ ២​កញ្ចប់​មធ្យម ២២​កញ្ចប់​តូច និង​ថ្នាំញៀន​គ្រាប់​ចំនួន​៣​គ្រាប់ ព្រមទាំង​សម្ភារៈ​សម្រាប់​ម្រើ​ឱ្យ​ការជួញដូរ បាន​មួយចំនួនធំ​។​

    ឥឡូវ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់