adverise with khmeread Unnamed %281%29

ឃាត់​ស្ត្រី​ម្នាក់​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​នៅ​ក្រុង​សំរោង​

    ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​ការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំញៀនប្រភេទ​យ៉ាម៉ា​ចំនួន​១៦២​គ្រាប់​និង​ម៉ា​ទឹកកក​២៥​កញ្ចប់ កាលពី​ថ្ងៃទី​១២​ សីហា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​គោក​ឈូក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧ​ត្ត​រ​មានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឃុន សារឿន ភេទ​ស្រី អាយុ៤៦ឆ្នាំ រស់នៅ​ភូមិ​គោក​ឈូក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ ចែកចាយ​គ្រឿងញៀន ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន១៦២ គ្រាប់ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន២៥​ ក​ញ្ចា​ប់​តូច ស្មើ​នឹង ១៣ ក្រាម ខ្សែដៃ​ក្រ​ឡៃ ០៤ ខ្សែ និង​ទូរស័ព្ទ ១១ គ្រឿង។​

    បច្ចុប្បន្ន​ប៉ូលិស​បានក​សា​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់