adverise with khmeread 1

រថយន្តបែនកិនមនុស្ស២នាក់ លើដងផ្លូវជាតិលេខ៥

     បន្ទាយមានជ័យ ៖ មុននេះ​បន្តិច រថយន្ត​បែន​០១​គ្រឿង បើក​កិន​មនុស្ស​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង លើ​ដង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​០១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត  ។​
     ជនរងគ្រោះ​២​នាក់ ម្តាយ​.​កូន មិនទាន់​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​១F-០៦៧៩ ។​
     យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ និង​មិនទាន់​ស្គាល់​អត្តសញ្ញាណ ជនរងគ្រោះ​ទេ ។​
     ក្រោយ​កើតហេតុ រថយន្ត​បង្ករ​បាន​បើក​គេច ទៅ​ទិសខាងកើត បាត់ស្រមោល តែ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដេញតាម​ចាប់បាន​មកវិញ ទាំង​មនុស្ស​និង​រថយន្ត រួច​បញ្ជូនទៅ​មូលដ្ឋាន​ដើម្បី​សួរនាំ ៕​

 

adverise with khmeread

មតិយោបល់