adverise with khmeread Unnamed %283%29

ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កំពង់សោម​

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​អ្នករក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ ចំនួន៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ចំនួន៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​អូស្ត្រាលី​ម្នាក់ ចាប់​យកបាន​ថ្នាំញៀន​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​តូច​កាលពី​ថ្ងៃទី​១២ សីហា ឆ្នាំ​២០១៦ កន្លងទៅនេះ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង ៤​នាក់​មាន ១.​ឈ្មោះ HUW ROBERTSON ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី ចាប់បាន​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ ចាប់​យកបាន​ថ្នាំញៀន០១​កញ្ចប់​តូច​, ២.​ឈ្មោះ ​កែវ វណ្ណៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ចាប់បាន​នៅ​បឹង​ផ្លុ​ង ស្ថិតក្នុង​ភូ​​មិ​វាល​មាស ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ចាប់​យកបាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មី​នស​ថ្លា ចំនួន០១​កញ្ចប់​, ៣.​ឈ្មោះ​ ណាំ ឆៃ​ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ភ្នុំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ និង៤.​ឈ្មោះ ភាព សា​វិ​ន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដោយ​ចាប់​យកបាន​ថ្នាំញៀន០១​កញ្ចប់​។​

    លោក​វរៈសេនីយ៍ឯក ​ស៊ុន សុផាត ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​បានឱ្យដឹងថា ការបង្ក្រាប​អំពើ​លក់​ចែកចាយ​ថ្នាំញៀន​ទាំង​៣​ករណី​ខាងលើនេះ ធ្វើឡើង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា និង​ពេលវេលា​ខុសគ្នា​។ ជុំវិញ​បញ្ហា​គ្រឿងញៀន​ដែល​តែងតែ​កើតមានឡើង​នេះ កន្លងមក លោក​ឧ​ត្ត​ម​សេនីយ៍ស្នងការ​ខេត្ត បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆមាស ដោយ​រំលឹក​ដាស់តឿន​ជាប់​ជាប្រចាំ ឱ្យ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន អធិការ​ប៉ូលិស​ក្រុង ស្រុក គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ ត្រូវ​ចាប់ដៃគ្នា ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន​នៅតាម​តំបន់​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​ឱ្យបាន​សកម្ម ​និង​ខ្លាំងក្លា​បំផុត​ដើម្បី​ឈានទៅ​លុបបំបាត់​ឱ្យបាន​បញ្ហា គ្រឿងញៀន​ដែល​ក្តីកង្វល់​របស់​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ទូទៅ​៕

adverise with khmeread

មតិយោបល់