Unnamed

ឡាន​ដឹក​គ្រឿង​ដែក​ធ្ងន់​ប្រឹង​ឡើង​ចំណោត​មិន​រួច​រអិល​មក​ក្រោយ​ធ្លាក់​ផ្លូវ​ក្រឡាប់

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​គឺ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អូរ​ម្កាក់ គីឡូម៉ែត្រ​លេខ​ 55-56 ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ខេត្តកោះកុង នៅវេលា​ម៉ោង៧ ​និង​៥០នាទី​ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦​នេះ។​

    ប៉ូលិស​និយាយថា រថយន្ត​ម៉ាក​ហ្វ្រ​ន់​ធា ពាក់ស្លាកលេខ តាកែវ ​3A-1877 ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​កោះកុង​ដឹក​គ្រឿង​ដែក​។ លុះដល់​ចំណុច​ខាងលើ​រថយន្ត​ប្រឹង​ឡើង​ចំណោត​មិន​រួច រអិល​ថយក្រោយ​ក្រឡាប់​ដោយ​ខ្លួនឯង​តែម្តង ។ គ្រោះថ្នាក់​នេះ​មិន​បណ្តាលឱ្យ​រងរបួស​ដ​ល់​មនុស្ស​ទេ៕

មតិយោបល់