adverise with khmeread Unnamed %282%29

ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ​នៅ​ប៉ាក់​ខ្លង

    កោះកុង ៖ ស្ត្រី​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង១១ ​ថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ៣ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដោយ​មិនដឹង​មូលហេតុ។​

    ប៉ូលិស​និយាយថា សព​រងគ្រោះ​ឈ្មោះ ងួន ហ៊ុយ​ស៊ឺ ភេទ​ស្រី អាយុ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ជំនាញ​បាន​ពិនិត្យ​សាកសព​រួច​បញ្ជាក់ថា ពិតជា​ចងក​សម្លាប់ខ្លួន​រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

 

adverise with khmeread

មតិយោបល់