adverise with khmeread Unnamed %283%29

បើក​ម៉ូតូ​លឿន​បុក​រថយន្ត​ថៃ​ដាច់​អស់​មុខ​មួយ​ផ្ទាំង​

    បាត់ដំបង ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​លឿន ត្រង់​ផ្លូវបត់​កែង បាន​រេ​ចង្កូត​ជ្រុល​បុក​រថយន្ត​ថៃ បណ្តាល​ឱ្យ ដាច់​ផ្ទៃមុខ របេះ​ចេញពី​ក្បាល ស្លាប់​ភ្លាម ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី វេលា​ម៉ោង១២ ​និង​៣០​នាទី​ថ្ងៃត្រង់ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​កែវ ស្ថិតក្នុង ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ នៅ លឹម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន បាន​ជិះ​ម៉ូតូ ចេញពីផ្ទះ ក្នុង​បំណង​ទៅ​ចម្ការ​។​

    លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ពី​ត្បូង​មក​ជើង ត្រង់​ផ្លូវបត់​កែង ក្នុង​ល្បឿន​លឿន និង​ស្រវឹង​ផង​នោះ ក៏​ជ្រុល​ចង្កូត ទៅបុក​រថយន្ត​ថៃ ពេញទំហឹង​បណ្តាល​ឱ្យដាច់​ផ្ទៃមុខ របេះ​ចេញពី​ក្បាល ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង។​

    ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​ថៃ ឈ្មោះ សា​រ៉ាវុធ ខាំ​សិង​ អាយុ​២៨​ឆ្នាំ ត្រូវបាន​ប៉ូលិស​ស្រុក​សំពៅ​លូន ឃាត់់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ​បន្ត។​

    ក្រោយ​ការចុះវាស់វែង ប៉ូលិស​ចរាចរណ៍ បាន​នាំយក ម៉ូតូ​និង​រថយន្ត កើតហេតុ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​សុំ​ពៅ​លូន និង​រង់ចាំ​ធ្វើការ ដោះស្រាយ តាមច្បាប់។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់