ពោធិ៍សាត់ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិសាត់ បានស្រាវជ្រាវរកឃើញសត្វគោ៣ក្បាលកាលពីល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០១៦ បន្ទាប់ពីមានចោរហារយមកលួចយកកាលពីថ្ងៃទី១១ សីហា ឆ្នាំ២០១៦ ម៉ោងទៀបភ្លឺនៅចំណុច ភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប៉ូលិសនិយាយថា បន្ទាប់ពីករណីចោរលួចគោចំនួន៣ក្បាលកាលពីថ្ងៃទី១១ សីហា ២០១៦ ម៉ោង៣ និង៤៦នាទីទៀបភ្លឺនៅចំណុចភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកានរួចមក នៅថ្ងៃទី១២ សីហា ឆ្នាំ២០១៦ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងប៉ូលិសស្រុកបាកាន បានចុះស្រាជ្រាវរកនៅចំណុចបឹងអណ្តើកហេតុ ភូមិក្រពើតោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៏សាត់ បានរកឃើញគោចំនួន៣ក្បាល ដែលចោរបានលួចយកមកចងចោលនៅទីនោះ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យម្ចាស់គោឈ្មោះ ម៉ាក ឡុង ភេទ្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាមនៅម៉ោង៦ និង៤៨នាទីល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០១៦នៅប៉ុស្តិ៍ស្នាមព្រះ តែម្តង៕
