adverise with khmeread Conte web

លោក Conte "ខ្ញុំ​គ្មាន​ពេល​សម្រាក​ទេ មុន​ការប្រកួត​បើកឆាក"

​    ​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​និង​ក្លឹប Juventus លោក Antonio Conte អះអាងថា ពេលនេះ លោក​ត្រៀមខ្លួន​ប្រឡូក​នឹង​ការងារ​ដ៏​លំបាក​មួយទៀត នៅ ពេល​លោក​ចូល​ដឹកនាំ​ក្លឹប Chelsea នៅ​រដូវ​កាល​នេះ​ដែល​គ្រោង​នឹង​ទទួលភ្ញៀវ West Ham នៅ​យប់​ថ្ងៃ​ច័ន្ទ​។ 

​    ​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​រូបនេះ​បាន​និយាយថា លោក​កំពុងធ្វើការ​ងារ​ដើម្បី​កសាង​ទំនុកចិត្ត​របស់​កីឡាករ ដែល​ធ្លាក់​ពី​ក្រុម​ជើងឯក​ទៅជា​ក្រុម​ដ៏​យ៉ាប់យឺន កាលពី​រដូវ​កាល​មុន​។ លោក Conte បាន​អះអាងថា “​ខ្ញុំ​មិនបាន​សម្រាក​ទេ​។ នៅពេល​អ្នក​ចាប់ផ្តើម​រដូវ​កាល​ថ្មី វា​គឺជា​បទពិសោធ​ដ៏​ល្អ ពីព្រោះ​នេះ​គឺជា​លើកដំបូង​ដែល​ខ្ញុំ​ចូល​ដឹកនាំ​ក្រុម​ថ្មី លី​ក​ថ្មី​និង​នៅក្នុង​ប្រទេស​ថ្មី​”​។​

​    ​លោក​បន្តថា “​វា​គឺជា​ការប្រកួតប្រជែង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ខ្ញុំ ។ ហេតុនេះ​ទើប​ខ្ញុំ​គ្មាន​ពេល​សម្រាក​ទាល់តែសោះ​។ ខ្ញុំ​ដឹងថា យើង​ត្រូវធ្វើ​ការងារ​ច្រើន​ដើម្បី​ពង្រឹង​ក្រុម ប៉ុន្តែ​យើង​បានចាប់ផ្តើម​ហើយ​ខ្ញុំ​រីករាយ​នឹង​ចាប់ផ្តើម​ការងារ​នេះ​”៕

ប្រភព៖ mirror

adverise with khmeread

មតិយោបល់