Balotelli and benteke

"Jurgen Klopp" Liverpool នឹងមិន​លក់​កីឡាករ​របស់ខ្លួន​ក្នុងតម្លៃ​ថោក​ទេ​

    ​Liverpool បាន​ត្រៀមខ្លួន​លក់​ខ្សែប្រយុទ្ធ Christian Benteke និង Mario Balotelli នៅ​រដូវក្តៅ​នេះ​។ ប៉ុន្តែ​លោក Jurgen Klopp បាន​រិះគន់​ក្លឹប​ដែល​ព្យាយាម​ចង់​ផ្ទេរ​ខ្សែប្រយុទ្ធ​របស់លោក​ក្នុង​តម្លៃថោក​។ 

​    ​ការចរចា​ជាមួយនឹង​ក្រុម Crystal Palace ដែល​ហ៊ាន​ផ្តល់​៣២,៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ Benteke វ័យ​២៥​នោះ បានអូសបន្លាយ​ដល់​រដូវ​កាល​ថ្មី  ខណៈពេល​ក្លឹប West Brom ចាប់​កំពុងតែ​អារម្មណ៍​ផងដែរ​។ 

    ​ខ្សែប្រយុទ្ធ​អ៊ីតាលី Balotelli វ័យ​២៦​ឆ្នាំ​នៅតែ​ស្ថិតក្នុង​បញ្ជី​កីឡាករ​បញ្ឈរជើង​រប​ស់ Liverpool ដដែល​បើទោះជា​ខ្ចី​ជើង​ទៅ AC Milan កាលពី​រដូវ​កាល​មុន​ក៏ដោយ​។ លោក Klopp បាន​និយាយថា “Christian Benteke និង Mario Balotelli សុទ្ធតែជា​ខ្សែប្រយុទ្ធ​ល្អ​”៕​

ប្រភព៖ mirror

មតិយោបល់