adverise with khmeread 1

ទិញ​ថ្នាំញៀន​ពី​ម្តុំ​បឹងត្របែក​...​លក់​នៅ​ស្រុក​ស្អាង​ជាប់​ខ្នោះ​ប៉ូលិស​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដើម្បី​ជួញដូរ ប្រភេទ​ម៉ា​ទឹកកក​នា​ថ្ងៃទី​១៣​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ​ ឈុន មុន្នី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ និង​២-​ឈ្មោះ សេង គីម​សុង ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លាង​ម៉ូតូ។ ​អ្នក​ទាំងពីរ​ខាងលើ មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ ​វត្ថុតាង​ចាប់យកម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២៤​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​និ​ច សេ​១២៥ ពណ៌​ក្រហម​ស្លាក​លេខ កំពត​​ 1I-8195។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មាន​គ្នា​០២​នាក់ ដោយមាន​ការសង្ស័យ បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ២៤​កញ្ចប់​តូច រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

    ជនសង្ស័យ​ទាំង​០២​ខាងលើ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចូល​លុយ​គ្នា​ទិញ​ថ្នាំញៀន​មកពី​ចំណុច​ម្តុំ​បឹងត្របែក​នៅ​ភ្នំពេញ​២៤​កញ្ចប់​តូច តម្លៃ​៣០០.០០០​រៀល ដើម្បី​យកមក​លក់​នៅ​ឃុំ​ព្រែក​អំបិល៕

 

adverise with khmeread

មតិយោបល់