adverise with khmeread Ab3hz717

រឿង Star Wars វគ្គ​ថ្មី​ជិត​បំបែក​ឯតទគ្គ​កម្ម​ចំណូល​លក់​សំបុត្រ​របស់​រឿង Avatar នៅ USA

​    ​ភាពយន្ត Star Wars: The Force Awakens នៅ​កំពុង​ខំប្រឹង​ខ្លាំងក្លា​នៅឡើយ​ទេ​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​លក់​សំបុត្រ​បាន​ច្រើន​បំផុត​។ ភាពយន្ត​ល្បី​បែប​វិទ្យាសាស្ត្រ​នេះ​ឥឡូវ​កំពុងស្ថិត​លើផ្លូវ​របស់ខ្លួន​ដើម្បី​ផ្តួល​កំណត់ត្រា​ក្នុងស្រុក​របស់​ភាពយន្ត Avatar នៅ​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ភាពយន្ត​រកចំណូលបាន​ច្រើន​បំផុត​ក្នុងស្រុក​មិន​ធ្លាប់មាន​។ 

​    ​ការព្យាករណ៍​នានា​បាន​លើកឡើងថា នៅ​ចុង​ថ្ងៃអាទិត្យ ភាពយន្ត​នេះ​នឹង​រកបាន​សរុប ៧៤៥ លាន​ដុល្លារ ដែល​មានន័យថា​វា​អាច​វ៉ា​ដាច់​ចំនួន​កំណត់ត្រា ៧៦០,៥ លាន​ដុល្លារ​របស់​រឿង Avatar នៅត្រឹម​ថ្ងៃ​ចន្ទ​។ 

​    ​រឿង Avatar បានចេញ​បញ្ចាំង​ចំនួន ៣៤ សប្តាហ៍​ទើប​រកចំណូលបាន​ខ្ទង់​ខាងលើ ប៉ុន្តែ​រឿង The Force Awakens ចំណាយពេល​ត្រឹមតែ ១៨ សប្តាហ៍​ប៉ុណ្ណោះ​ជិត​បំបែក​ឯតទគ្គ​កម្ម​ចំណូល​របស់​រឿងនេះ​ទៅហើយ​។ 

​    ​ប៉ុន្តែ​បើ​ចង់​បំបែក​ឯតទគ្គ​កម្ម​ចំណូល ២,៧ ពាន់​លាន​ដុល្លារ​ជុំវិញ​ពិភពលោក​របស់​ភាពយ​ន្ត Avatar រឿង Star Wars វគ្គ ៧ ត្រូវធ្វើ​ដំណើរ​លើផ្លូវ​វែងឆ្ងាយ​បន្តិច​ហើយ​៕  

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់