adverise with khmeread Nocna mora

អ្នក​ច្បាស់​ជា​ធ្លាប់​យល់សប្តិ​អាក្រក់​! នេះ​ជា​សុបិន​អាក្រក់ ៣ ប្រភេទ​ដែល​ឧស្សាហ៍​កើតឡើង​បំផុត​!

    ​មនុស្ស​តែង​ដេក​យល់សប្តិ ប៉ុន្តែ​ពេល​និយាយ​ដល់​សុបិន​អាក្រក់ គេ​ឧស្សាហ៍​យល់សប្តិ​ឃើញ​សុបិន​អាក្រក់​ទាំង ៣ ប្រភេទ​នេះ ព្រោះ​វា​ឧស្សាហ៍​កើតឡើង​ញឹកញាប់​ជាងគេ​។​

​    ​* សុបិន​គេ​ធ្វើទុក្ខបុកម្នេញ​មកលើ​ខ្លួន​
​    ​យល់​សុបិន​បែបនេះ​មានន័យថា ក្នុង​ជីវិត​ពិត អ្នក​កំពុង​ស្វែងរក​គោលបំណង​មួយ​។ ប្រសិនបើ​ក្នុង​សុបិន​មាន​ជើងកាង​ឬ​មនុស្ស​ដេញតាម​អ្នក ហើយ​អ្នក​មិនអាច​គេច​រួច​ទេ​មានន័យថា អ្នក​កំពុង​ប្រឈម​ការខកចិត្ត​ខ្លាំង​ដែល​មិនអាច​សម្រេច​បំណង​បាន និង​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា​នោះទេ​ដើម្បី​ចៀសវាង​ការខកចិត្ត​នេះ​។​

​    ​* សុបិន​ឃើញ​បាក់ធ្មេញ​
​    ​ធ្មេញ​របស់​អ្នក​សំដៅ​ទៅលើ​កម្លាំង​និង​ទំនុកចិត្ត​។ សុបិន​បែបនេះ​មានន័យថា អ្នក​កំពុង​ចាប់ផ្តើម​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង ដូច្នេះ​បើ​ដឹងថា​វា​បែបនេះហើយ អ្នក​ត្រូវតែ​ប្រឹង​ស្តារ​ទំនុកចិត្ត​ឡើងវិញ​។ 

​    ​* សុបិន​ឃើញ​បង្គន់ (​ជា​សុបិន​អាក្រក់​មួយ​ដែរ​)
​    ​យល់សប្តិ​ឃើញ​ចូលក្នុង​បន្ទប់ទឹក​មានន័យថា​អ្នកត្រូវការ​ឱកាស​ដើម្បី​រក្សា​តម្រូវការ​របស់​អ្នក​។ ក្នុង​ជីវិត​ពិត  អ្នក​ចូលចិត្ត​ព្រួយបារម្ភ​ពី​អ្នកដទៃ​ច្រើនជាង​បារម្ភ​ពី​ខ្លួនឯង ដូច្នេះ​ពេល​យល់​សុបិន​ដូច្នេះ អ្នក​គួរ​ងាក​មក​មើលថែ​ខ្លួនឯង​ឱ្យបាន​ច្រើន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់