adverise with khmeread 14001695 275023419545445 1658645931 o

បើក​ម៉ូតូ​បុក​បង្គោលគីឡូម៉ែត្រ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូ​​វ​គោក​ជិះ​ម៉ូតូ​បុក​បង្គោលគីឡូម៉ែត្រ​ដោយ​ខ្លួនឯង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​២​នាក់​និង​ខូចខាត​ម៉ូតូ​០១​គ្រឿង​នៅ​ថ្ងៃទី​១៣ ​សីហា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​យប់ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២៦១ ​ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា គ្រោះ​ថ្នាក់​នេះ​បង្កឡើង​ដោយសារ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ​C១២៥ ពណ៌​ខ្មៅ​​ ពាក់​ស្លាកលេខ​ភ្នំពេញ 1FX-3484 បើកបរ​ដោយ​ឈ្មោះ ចំរើន ចាវ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ស្វាយ​អំពារ​ឃុំ​ស្វាយ​អំពារ​ស្រុក​មុខកំពូល​ខេត្តកណ្តាល មុខរបរ​កសិករ​ដោយមាន ឌុប​មនុស្ស​០២​នាក់​ពីក្រោយ​គឺ​១-​ឈ្មោះ ​វង ធិ ភេទ​ប្រុស​​ អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​ខ្មែរ​មុខរបរ​កសិករ និង​២-​ឈ្មោះ កួន សេង​ហារ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែ​មុខរបរ​កសិករ អ្នក​ទាំង​០២​នាក់​មាន​ទីលំនៅ​ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល ជាមួយគ្នា។​

    ពួកគេ​បាន ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជិះ​ទៅបុក​បង្គោលគីឡូម៉ែត្រ បណ្ដាលឱ្យ​ស្លាប់​ឈ្មោះ​ កួន សេង​ហារ នៅ​កន្លែងកើតហេតុ ហើយ​ឈ្មោះ វង់ ធិ និង​ឈ្មោះ ​ចំរើន ចាវ របួសធ្ងន់។​

    ចំពោះ​ជនរងគ្រោះ​ទាំង​០២​នាក់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ​ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់