adverise with khmeread 1

មាន​ទូរស័ព្ទ ៥ ប្រភេទ​នេះ ត្រូវ​ដូរ​ចេញ​ភ្លាម ព្រោះ​វា​មាន​ចំហាយ​ជាត​វិទ្យុសកម្ម​ខ្ពស់ ងាយ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​

    ​វិទ្យុសកម្ម​ចេញពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពិត​ជាមាន ប៉ុន្ដែ​គ្រាន់តែ​កម្រិត​វា​ខ្លះ​ខ្ពស់​និង​ខ្លះទៀត​ទាប​តាម​ស៊េរី​របស់​វា​។ វិទ្យុសកម្ម​ចេញពី​ទូរស័ព្ទដៃ​គឺជា​ទូទៅ​បាន​បំផ្លាញ​ដល់​សុខភាព​របស់​មនុស្ស ដែល​យើង​មិនដែល​ចាប់អារម្មណ៍​ទេ​។​

​    ​យោងតាម​សិក្សា​ខ្លះៗ​បង្ហាញថា​វិទ្យុសកម្ម​គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង ខណៈ​អ្នកខ្លះ​បង្ហាញថា​វា​មិនអាច​បំផ្លាញ​ខុស​ភាព​របស់​មនុស្ស​ទេ​។ យ៉ាងណាមិញ វិទ្យុសកម្ម​របស់​ទូរ​ស័ព្ទ​ដៃ​មិន​ដូចគ្នា​ទេ​។ យោងតាម​អង្គការ​សុខភាព​អាមេរិក​មួយ​ឈ្មោះថា  N1 ជាតិ​វិទ្យុសកម្ម​ពី​ទូរស័ព្ទ​ដែលមាន​កម្រិត​ខ្ពស់បំផុត ១,៦ វ៉ា​ត់​ក្នុង​មួយ​គីឡូក្រាម ជា​កម្រិត​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​។​

​    ​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ​អ្នកនឹង​ឃើញ​ចំណាត់ថ្នាក់​ទូរស័ព្ទដៃ​ពី​លេខ ៥ ដល់​លេខ ១ ដែលមាន​វិទ្យុសកម្ម​ខ្ពស់​ជាងគេ​ក្នុងនោះ​មានដូចជា​ម៉ាក Huawei Vitira (​កម្រិត​វិ​ទ្យ​សកម្ម ១,៤៩), Alcatel One Touch Evolve (​កម្រិត​វិ​ទ្យ​សកម្ម ១,៤៩), Motorola Moto E (​កម្រិត​វិ​ទ្យ​សកម្ម ១,៥), Motorola Droid Ultra (​កម្រិត​វិ​ទ្យ​សកម្ម ១,៥៤) និង Motorola Droid Maxx (​កម្រិត​វិ​ទ្យ​សកម្ម ១,៥៤)៕

 

adverise with khmeread
ប្រភព៖ CNET

មតិយោបល់