adverise with khmeread Unnamed %282%29

ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ​ហ្គ្រី​ន​ទ្រី​(​ខេ​ម​)​ហ្គា​មេន​ខូ​អិ​ល​ធី​ឌី កម្មករ​ទាមទារ​លក្ខ​ខណ្ឌ​១២​ចំណុច

    ភ្នំពេញ ៖ កម្មករ កម្មការិនី នៅ​រោងចក្រ កាត់ដេរ​ហ្គ្រី​ន​ទ្រី​(​ខេ​ម​)​ហ្គា​មេន​ខូ​អិ​ល​ធី​ឌី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងែ​ទី​១៣​ សីហា ​ឆ្នាំ២០១៦ ​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ដែលមាន ទីតាំងនៅ ភូមិពរៃ​សណ្តែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ក្រុមកម្មករ​និយាយថា រោងចក្រ​នេះ​មាន​កម្មករ​សរុប​ជាង​៦០០​នាក់ តែមាន​កម្ម​កម្ម​ចូលរួម​ធ្វើ​កូដកម្ម​ប្រមាណ​១៥០​នាក់។ កូដកម្ម​នេះ​ដឹកនាំ​ដោយ​សហព័ន្ធ​សហជីព​សេរី​ពលករ​ខ្មែរ​ដែលមាន​លោក សុខ រ៉ាវុធ ជា​ប្រធាន។​

    លក្ខខណ្ឌ​ទាមទារ​១២​ចំណុច​រួមមាន ១-​សុំឱ្យ​ក្រុមហ៊ុន​កាត់លុយ​ព្រីម​តាម​សមាមាត្រ, ២-​សុំ​ក្រុមហ៊ុន​ផ្តល់​ភាពងាយស្រួល​ដល់ក​ម្មក​រ​សុំច្បាប់​ពេល​មានធុរៈ​ម្តងម្កាល, ៣-​កុំ​បង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង ការធ្វើការ​ថែម​ម៉ោង​តាម​គោលការណ៍​ស្ម័គ្រចិត្ត, ៤-​សុំ​ក្រុមហ៊ុន​រៀបចំ​ម៉ាស៊ីនទឹក​ក្តៅ ទឹក​ត្រជាក់​ឱ្យបាន​គ្រប់គ្រាន់, ៥-​សុំ​ក្រុមហ៊ុន​ផ្តល់​ដប​ទឹក​ដែលមាន​គ​គម្រប​ត្រឹមត្រូវ​ម្នា​ក់មួយ, ៦-​ពេល​ផ្តាច់​កិច្ចសន្យាការងារ​កម្មករ​ណា​ម្នាក់​ត្រូវធ្វើ​តាមច្បាប់,​ ៧-​សុំឱ្យ​ប្រធាន​ក្រុម ប្រធាន​ផ្នែក​ចិន​ចេះ​គោរព​សិទ្ធិ​កម្មករ​ផង, ៨-​សុំ​តម្លើង​តម្លៃ​បុ​ង​ឱ្យបាន​ខ្ពស់ជាង​ពេលបច្ចុប្បន្ន, ៩-​សុំ​ផ្តល់​លុយ​បាយ​ថ្ងៃត្រង់​១៥​ដុល្លារ​ក្នុង​មួយខែ​ជូន​ដល់​កម្មករ​ម្នាក់ៗ, ១០-​ត្រូវ​ដក​កម្លាំងប្រដាប់អាវុធ​ចេញពី​រោងចក្រ, ១១-​សុំ​ទទួលយក​កម្មករ​ឈ្មោះ ​សន រិទ្ធី អត្តលេខ​MC001-​មាស ធី អត្តលេខ​MC003 ​និង​អ៊ុង ម៉ុក​អត្តលេខ​1264 ចូលធ្វើការ​វិញ និង១២-​សុំ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​អំឡុង​ពេលធ្វើ​កូដកម្ម។​

    រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ការវិវាទ​គ្នា​រវាង​ថៅកែ​និង​កម្មករ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ ហើយ​កម្មករ​និយាយថា បើ​គ្មាន​ដំណោះស្រាយ​ពួកគេ​ធ្វើ​កូដ​ម្ម​បន្តទៀត៕

adverise with khmeread

មតិយោបល់