វត្ត Tramkrabok ដែលមានទីតាំងនៅលើភ្នំភាគខាងជើងទីក្រុងបាងកក ត្រូវបានចាត់ទុកជាកន្លែងសម្រាប់បន្សាបញៀនថ្នាំដ៏អស្ចារ្យ។
ព្រះសង្ឃនៅទីនោះជួយស្ដារផ្តាច់គ្រឿងញៀន ដែលអ្នកមិនអាចរកបានទេនៅលោកខាងលិច ហើយវិធីព្យាបាលគឺអាចផ្តាច់ការញៀនបានទាំងស្រុង។
លោក Steve វ័យ ២៥ ឆ្នាំ មកពីទីក្រុង Perth លាឈប់ពីការងាររបស់គាត់ និងចុះឈ្មោះសម្រាប់ការព្យាបាលក្នុងវត្តនេះ ជាកន្លែងដែលគាត់បានជួយជិវិតរបស់គាត់ជាមួយការក្អួតមួយអាទិត្យពេញ។
លោក Steve និយាយថា "ជីវិតរបស់ខ្ញុំ មុនពេលទៅវត្តនោះគឺពោរពេញទៅដោយទោសទណ្ឌ ការបោកប្រាសភូតកុហក ញៀនថ្នាំ។ ប្រពន្ធរបស់ខ្ញុំបានឃើញខ្ញុំ ខណៈពេលដែលខ្ញុំបានកំពុងជក់ថ្នាំ។ ខ្ញុំបានភ្ញាក់ផ្អើលជាមួយនឹងភ្នែករបស់នាងដែលពោរពេញដោយទឹកភ្នែក។ បន្ទាប់មកនាងប្រាប់ខ្ញុំឱ្យយកថ្នាំញៀនឱ្យនាង។ នាងនិយាយថា នាងនឹងជួយខ្ញុំនិងប្រាប់ថាគ្មានរឿងអ្វីកើតឡើងទាំងអស់សម្រាប់បញ្ហានេះ។ ដៃម្ខាងរបស់ខ្ញុំបានកាន់ថ្នាំ និងម្ខាងទៀតកាន់ដៃនាង។ បន្ទាប់មកខ្ញុំបានសម្រេចចិត្តឈប់ប្រើប្រាស់ថ្នាំញៀន"។
មនុស្សញៀនប្រហែលជា ១០ ម៉ឺននាក់បានព្យាបាលនៅវត្តនោះ ដែលបានបើកទ្វារអស់រយៈពេល ៥០ ឆ្នាំមកហើយ។ ហើយភាគច្រើននៃអ្នកញៀនថ្នាំត្រូវបានជួយសង្គ្រោះឱ្យរួចផុតពីការញៀនថ្នាំយ៉ាងមានប្រសិទ្ធភាព។
កម្មវិធីនៅទីនោះមានដូចជា សមាធិ ងូតទឹកក្ដៅ និងផឹកស្រាក្រឡុកដែលមានគ្រឿងផ្សំថ្នាំបុរាណជាង ១០០ មុខ និងថ្នាំទាំងនោះជួយផ្ដាច់ថ្នាំញៀនត្រឹមតែ ៥ ថ្ងៃដោយគ្មានការរំខានអ្វីទាំងអស់។
ស្រាក្រឡុកនោះធ្វើឱ្យក្អួតពេញមួយអាទិត្យ ហើយគ្មានជម្រើសអ្វីក្រៅពីភេសជ្ជៈមួយនេះទេ ដែលអាចជួយផ្តាច់គ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ នៅទីនោះព្យាបាលដោយឥតគិតថ្លៃ ខណៈដែលព្យាបាលនៅអាមេរិកត្រូវចំណាយ ៣០ ម៉ឺនដុល្លារ៕
