1

មិនដែល​ដឹង​ទាល់តែសោះ ធ្វើបែបនេះ​អាចជួយ​ឱ្យ​ដេក​ស្រណុក​អស្ចារ្យ​!

    ​ជួនកាល ងងុយគេង​បែបណា​ក៏​គេង​មិន​លក់​ដែរ នៅពេល​បរិយាកាស​ក្នុង​បន្ទប់​ក្តៅស្អុះ​ស្អាប់​។ បរិយាកាស​បែបនេះ ទោះបីជា​ខំប្រឹង​លេបថ្នាំ​ពូកែ ពិសា​ចំណី​មាន​ប្រសិទ្ធភាព​កម្រិតណា ក៏​មិន​ងាយ​ឱ្យ​លោកអ្នក​គេង​លក់​ស្រួល ឬ គេង​ឆាប់​លក់​នោះដែរ​។ ប៉ុន្តែ​នៅពេលដែល​អ្នក​ប្តូរ​បរិយាកាស​ក្នុង​បន្ទប់​តែ​បន្តិច គ្រាន់តែ​សម្ងំៗ​មួយសន្ទុះ នឹង​ដេកលក់​ស្កប់ស្កល់​ភ្លាម​។ អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​រៀបចំ​បន្ទប់​ឱ្យ​ត្រជាក់​ជានិច្ច​។ 

​    ​* អត្ថប្រយោជន៍​គេង​ក្នុង​បន្ទប់​ត្រជាក់​៖
​    ​១. ជួយ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​គេង​លក់​ស្រួល​
​    ​២. ជំរុញ​សុខភាព​រាងកាយ និង​សុខភាព​ខួរក្បាល​
​    ​៣. គេង​ក្នុង​បន្ទប់​ត្រជាក់​ជួយ​គ្រប់គ្រង​ទម្ងន់​
​    ​៤. វា​ជួយ​រក្សា​ក្បាល​របស់​អ្នក​ឱ្យនៅតែ​ត្រជាក់ (​ក្បាល​ត្រជាក់​ងាយ​គេង​ឆាប់​លក់ សុបិន​ល្អ​)
​    ​៥. ជួយ​ថែ​សម្ផស្ស​

​    ​* គន្លឹះ​ជួយ​អ្នក​ឱ្យនៅតែ​ត្រជាក់​
​    ​- ដាក់​ប្រដាប់​វាស់​សីតុណ្ហភាព​មួយ​ក្នុង​បន្ទប់ ហើយ​សីតុណ្ហភាព​ត្រូវ​ពី ១៥,៥ ទៅ ២០ អង្សា​។​
​    ​- ដណ្តប់​ផួយ រួច​ពន្លៀន​ជើង​របស់​អ្នកចេញ​ដូច​ក្បាល​ដែរ​។​
​    ​- គេង​ស្រាត​
​    ​- ប្រើ​កង្ហារ​បក់ បើ​គ្មាន​ម៉ាស៊ីនត្រជាក់ (​ករណីនេះ មិនចាំបាច់​ដណ្តប់ភួយ​ទេ​)៕

ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់