adverise with khmeread 2

ស្វែងយល់​ប្រវត្តិ​ត្រួសៗ​របស់​នាង Min Peechaya

    នាង Pechaya Wattanamontree ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Min នាង​ជា​តារា​សម្តែង​តារា​ម៉ូ​ដែល និង តារាចម្រៀង នាង​កើត​នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ​១៩៨៩​ក្នុង​ខេត្ត Khon Kaen ប្រទេស​ថៃ​។​
    តារា​សម្តែង​រូបនេះ​មាន បងប្រុស​ម្នាក់​ឈ្មោះ Mac និង​មិត្ត​ភ​ក្ត​ជិតស្និត​នាង Ungsumalin Sirapatsakmetha​។​
    នាង​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Assumption University លើ​ជំនាញ Arts Business និង​majoring in Business Administration and a minor​។​
   មុននឹង​នាង​បាន​ចូល​សម្តែង​ភាពយន្ត​ភាគ​ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៧​ថៃ​រហូតដល់​សព្វថ្ងៃ Min ធ្លាប់​ឆ្លងកាត់​ការប្រលង​ក្នុង​កម្មវិធី Missteen Thailand ឆ្នាំ​២០០៦ ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។​
    ក្នុង​ឆ្នាំ​២០០៩ Min បាន​សម្តែង​រឿង​ដំបូង​មាន​ចំនងជើង​ថា "Pla Boo Thong" ជាមួយ​លោក Nott Wasu Pratumratwattana ។​សម្រាប់​រឿង​ដំបូង​នេះ Min​មិនទាន់​មានឈ្មោះ​បោះ​សម្លេង​នៅឡើយ​ទេ​។​
    ក្រោយមក​នៅពេលដែល​នាង​បាន​ចាប់​ដៃគូ​ជាមួយនិង​លោក Weir Sukollawat Kanarot ក្នុង​ឆ្នាំ​២០១២ ក្នុង​រឿង​"Pin Anong" តារា​ស្រី​រូបនេះ​ក៏​ចាប់​មានមុខមាត់​ល្បី​រហូតមកដល់​សព្វថ្ងៃ​នេះ ៕​

adverise with khmeread

មតិយោបល់