adverise with khmeread 13987965 275037116210742 418021518 o

ឃាត់​យួន​មួយ​សម្បុក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​និង​បទល្មើស​ព្រៃឈើ​

    មណ្ឌលគិរី ៖ ជនជាតិ​យួន​មួយ​សម្បុកមាន​គ្នា​៥​នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​និង​បទល្មើស​ព្រៃឈើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៤០​នាទី​កន្លងទៅនេះ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ។​

    ប៉ូលិស​និយាយថា​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការដឹកនាំ​ដោយ​លោក​ សូ សុ​វ​ទ្យា ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង លោក​វរៈសេនីយ៍ឯក ម៉ី អាន ស្នងការរង​ទទួល​ផែន​ប្រយុទ្ធប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្នុងកា​ឆែកឆេរ​រកឃើញ​វត្ថុតាង​បទល្មើស​មួយចំនួន​និង​ឃាត់ខ្លួន​យួន​៥​នាក់។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​សេព​គ្រឿងញៀន​និង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​គឺ​១.​ឈ្មោះ ង្វៀន វឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ២.​ឈ្មោះ វ៉ូ វ៉ាន់​ជី​ង ភេទ​ប្រុស អាយ​៤០​ឆ្នាំ, ៣.​ឈ្មោះ និ​ញ កាស៊ី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ, ៤.​ឈ្មោះ ម៉េង ឡាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​៥ ឈ្មោះ ឃុំ (ប៊ុន​ណាត)​ដែល​គេ​ដឹងថា ​(ទើប​ទិញ​ឈ្មោះ​ខ្មែរ​ថ្មីៗ) នេះ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន ១.​ថង់​សម្រាប់​វិច​ខ្ចប់ ប្រើប្រាស់​រួច​ចំនួន​១១​ថង់​, ២.​កន្ទោង​អាលុយមីញ៉ូម​សម្រាប់​ប្រើប្រាស់​ចំនួន​បី, ៣.​ដែកកេះ​ចំនួន​បី, ៤.​ដប​ទឹក​សម្រាប់​ជក់​ចំនួន​មួយ, ៥.​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ រួម​នឹង​ឈើប្រណិត ចំនួន​១១១​ដុំ។​

    ប៉ូលិស​បន្តថា ជ​នស​ង្យ័​ទាំង​៥​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​។ ចំណែកឯ​ឈើប្រណិត​ចំនួន​១១១​កំណាត់​លោក​បាន​បាន បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រុង​ដើម្បី​រក្សាទុក៕

adverise with khmeread

មតិយោបល់