adverise with khmeread 13892357 10155086918163572 3502230368968976626 n

Leicester រង​បរាជ័យ​ក្រោម​ថ្វីដៃ​ក្លឹប​ចំណូល​ថ្មី ខណៈ Pep Guardiola ដឹកនាំ Man City ឈ្នះ​ទាំង​ហេង​

    ​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League បានចាប់ផ្តើម​ជាមួយនឹង​បរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​របស់​ម្ចាស់​ជើងឯក Leicester មុន​ពេលដែល​អ្នកចាត់កា​រ​ថ្មី​របស់​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola បានទទួល​ជោគជ័យ​ជា​លើកដំបូង​នៅក្នុង​ការចាប់ផ្តើម​អាជីព​ជាមួយ​ក្លឹប​ថ្មី​របស់ខ្លួន​។​

​    ​មាន​ក្រុម​ទទួលលទ្ធផល​ជោគជ័យ​មួយចំនួនទៀត​នៅ​ថ្ងៃ​បើកឆាក​រួមមាន West Brom និង Swansea ខណៈដែល​បី​គូ​ផ្សេងទៀត​បានបញ្ចប់​ការប្រកួត​ស្មើ​ជាមួយនឹង​លទ្ធផល ១-១ ដូចៗ​គ្នា​។​

​    ​Manchester United, Arsenal និង Liverpool នឹង​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​របស់​ពួកគេ​នៅ​រាត្រី​នេះ ខណៈដែល Chelsea ជា​អ្នក​ប្រកួត​បិទ​ឆាក​សម្រាប់​ការបើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​៕

Hull 2-1 Leicester

 

Burnley 0-1 Swansea

Crystal Palace 0-1 West Brom

Everton 1-1 Tottenham

Middlesbrough 1-1 Stoke

Southampton 1-1 Watford

Man City 2-1 Sunderland​

 

adverise with khmeread

មតិយោបល់