adverise with khmeread 57af08a23d404 topolympics13aug

បណ្តាសា​អូឡាំពិក​! តាំងពី​អូឡាំពិក ២០១២ មក អត្ត​ព​លិ​ក ១៨ នាក់​ហើយ​បាន​ស្លាប់​

    ​នៅក្នុង​បាតុភូត​ដ៏​ចម្លែក អត្ត​ព​លិ​ក ១៨​នាក់ ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុង​ដ៍ បាន​បាត់​បង់ជីវិត មុនពេល​ឆ្ពោះ​ដំណើរ​មក​ទីក្រុង​រី​យ៉ូ​។​

​    ​មូលហេតុ​នៃ​ការស្លាប់​នេះ​មានដូចជា​៖ គាំងបេះដូង ឧបទ្ទវហេតុ​ប៉ះទង្គិច​ទូកក្តោង គ្រោះថ្នាក់​ចរាចរណ៍ និង​មហារីក ប៉ុន្តែ​ក៏មាន​ការបាញ់ប្រហារ ធ្វើអត្តឃាត គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ ហើយនឹង​អត្ត​ព​លិ​ក​ពីររូប​ទៀត​បាន​បាត់​ខ្លួន​នៅឯ​មហាសមុទ្រ​ផងដែរ​។​

​    ​វា​គឺជា​និន្នាការ​ដ៏​ចម្លែក​មួយ ហើយក៏​ជា​បញ្ហា​មួយ​ដែល​អាច​បង្ក​ការព្រួយបារម្ភ​ទៅដល់​ទស្សនិកជន និង​អត្ត​ព​លិ​ក​ដូចគ្នា​នៅឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​បច្ចុប្បន្ននេះ​។​

​    ​រឿង​ទាំងនេះ​កើតឡើង​មិនមែន​ថា​ពុំមាន​អ្នក​កត់សម្គាល់​នោះទេ​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា​មាន "​បណ្តាសា​អាក្រក់​នៃ​កីឡា​អូឡាំពិក​" សម្រាប់​ពេលខ្លះ​គិត​មកទល់​បច្ចុប្បន្ននេះ​។​

​    ​យោងតាម​អ្នកសិក្សា​ពី​ស្ថិតិ​កីឡា​លោក Rob Mastrodomenico បាន​បញ្ជាក់ថា យើង​គួរ​រំពឹងថា​មាន​មនុស្ស​ប្រមាណ​ជា​ប្រាំពីរ​នាក់​នឹង​ស្លាប់​ក្នុង​មួយឆ្នាំ​ពី​អត្ត​ព​លិ​ក​ចំនួន ១០.៥៦៨ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នីមួយៗ​។​

​    ​អ្នកវិភាគ​ស្ថិតិ​រូបនេះ​បានបញ្ជាក់​ទៅកាន់ BBC ថា "​អ្នកនឹង​រំពឹងថា​មនុស្ស​ចំនួន ៧,៨៩ ក្នុងចំណោម ១.០០០​នាក់​នឹង​ស្លាប់​"​។​

​    ​ដូចនេះ អំឡុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ Mastrodomenico បាន​ទស្សន៍ទាយ​ថា​អត្ត​ព​លិ​ក​ចំនួន ២៨​នាក់​នឹង​ស្លាប់​។​

​    ​តើ​នេះ​ជា​បណ្តាសា​អូឡាំពិក ឬ​គ្រាន់តែ​ជា​ស្ថិតិ​?!៕

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់