adverise with khmeread 3733722400000578 3739311 gary lineker wearing what looked like large leicester boxer shor a 42 1471125686748

ថា​ហើយ​ត្រូវតែ​ធ្វើ​! Gary Lineker ស្លៀកខោ​ក្នុង​ផ្សាយ​ផ្ទាល់​បាល់ទាត់ EPL ផ្អើល​អស់​ទស្សនិកជន​

    ​Gary Lineker បាន​បំពេញ​ពាក្យសន្យា​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ដោយ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​វិភាគ​បាល់ទាត់ Match of the Day នៅក្នុង​ឯកសណ្ឋាន​មានតែ​ខោ​ក្នុង​របស់គាត់​។​

​    ​Lineker បានចាប់ផ្តើម​កម្មវិធី​ជាមួយ​ខោ​អ្នក​ប្រដាល់​មាន​ឡូហ្គោ Leicester ខណៈដែល Ian Wright និង Alan Shearer កំពុង​ផ្ទុះសំណើច​នៅ​ខាង​ក្រោយខ្នង​របស់គាត់​។ 

​    ​ទោះជា​យ៉ាងណាក្តី អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ ៥៥​ឆ្នាំ​រូបនេះ បាន​មិនបាន​ក្បត់ពាក្យសន្យា​របស់គាត់​នោះទេ ខណៈដែល​គាត់​ពុំ​សូវ​ហ៊ាន​បញ្ចេញ​ភាសា​កាយវិការ​ខ្លាំង​ប៉ុន្មាន​ទេ​នៅក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នោះ​។​

​    ​រឿងរ៉ាវ​នេះ​បាន​កើតឡើង​បន្ទាប់ Lineker បាន​សន្យា​ជាមួយនឹង​ម្ចាស់​ជើងឯក​លី​ក កាលពី​រដូវ​កាល​មុន​ដោយ​គាត់​បាន​និយាយថា​ប្រសិនបើ Leicester លើក​ពាន​គាត់​នឹង "​ធ្វើការ​វិភាគ​ថ្ងៃ​ដំបូង​នៃ​រដូវ​កាល​ក្រោយ​ដោយ​ស្លៀក​ត្រឹមតែ​ខោ​ក្នុង​របស់ខ្ញុំ​តែប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់