adverise with khmeread 3731b29a00000578 3739079 image a 1 1471108766687

អនាគត​របស់ Joe Hart មិនទាន់​ប្រាកដ ខណៈ Pep Guardiola ចេញមក​ការពារ​ការសម្រេចចិត្ត​ដក​អ្នកចាំទី​រូបនេះ​ពី​ជម្រើស​ទី​១

    ​Pep Guardiola បាន​បដិសេធ​ធានា​អំពី​អនាគត​របស់​អ្នកចាំទី​ដៃ​ទីមួយ​ជម្រើសជាតិ​អង់គ្លេស Joe Hart នៅឯ​ក្រុម​មេឃ​ខៀវ Manchester City  បន្ទាប់ពី​ដក​រូបគាត់​ចេញ​យ៉ាង​ភ្ញាក់ផ្អើល​សម្រាប់​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ ទៅលើ Sunderland កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានជ្រើសរើស​ជម្រើស​ថ្មី​របស់គាត់​ដោយ​គ្មាន​មេត្តា​នោះឡើយ ដោយ​កាត់បន្ថយ​តួនាទី​របស់​តារាបាល់ទាត់​ដែល​បម្រើ​ការឱ្យ​ក្រុម​មេឃ​ខៀវ​យូរ​ជាងគេ​បំផុត​ដើម្បី​ផ្តល់​សិទ្ធិ​ទៅដល់​អ្នកចាំទី​ដៃ​ទី​ពីរ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Willy Caballero ចូលមក​ជំនួស​តំណែង​មួយ​នេះ ខណៈដែល​ក្លឹប​កំពុង​នៅតែ​បន្ត​ប្រមាញ់​អ្នកចាំទី Barcelona កីឡាករ Marc-Andre ter Stegen ។​

​    ​ដោយ​បញ្ជាក់ថា​ខ្លួន​នឹងមិន​ប្រែចិត្ត Guardiola បាន​និយាយថា "​ខ្ញុំ​គឺជា​បុគ្គល​ម្នាក់​ដែល​គ្រប់គ្រង​ការសម្រេចចិត្ត​។ ខ្ញុំ​មិនមាន​ភាពភ័យខ្លាច​ឡើយ​អំពី​រឿង​ទាំងនោះ​។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវតែ​ធ្វើ​អ្វីមួយ គឺ​ខ្ញុំ​ធ្វើ​វា​តែម្តង​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់