Zlatan Ibrahimovic បានផ្តល់ជូនការស្វាគមន៍មួយទៅកាន់មិត្តរួមក្រុមថ្មីរបស់គាត់ Paul Pogba ក្នុងស្ទីលដ៏ពិសេសមួយ ដោយបង្ហោះរូបភាពមួយសន្លឹកនៃដៃគូទាំងពីរឈរទល់មុខគ្នាបែបកាចនៅលើបណ្តាញសង្គម Instagram របស់គាត់។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមល្បោយទៅលើចំណងជើងរូបថតមួយសន្លឹកនេះថា "ទីបំផុតអាវរបស់ខ្ញុំបាននាំគាត់ត្រឡប់មកវិញ"។
Pogba បានតបជាមួយនឹងវីដេអូនៅលើបណ្តាញសង្គម Instagram របស់គាត់ដែលគាត់បានកំប្លែងលេងទៅលើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវិញថា គាត់កំពុងចង់ល្បី។
នៅក្នុងវីដេអូខ្សែបម្រើអន្តរជាតិបារាំងរូបនេះបាននិយាយថា "សម្លាញ់នេះកំពុងចង់ល្បីហើយ"។
Ibrahimovic បានតបទៅវិញថា "ទេ ខ្ញុំបានធ្វើឱ្យអ្នកល្បីហើយឥឡូវនេះ"៕
