adverise with khmeread Egg

បរិភោគ​ស៊ុត​២​គ្រាប់​ក្នុង​មួយថ្ងៃ​ទទួលផល​ប្រយោជន៍​ហួស​ពី​ស្មាន​ទុក​

     ​យោងតាម​ឯកសារ​បរទេស​ថា ស៊ុត​ជា អាហារ​ងាយស្រួល​ក្នុង​ការធ្វើ​ម្ហូប ហេតុនេះហើយ​ទើប​ស្ត្រី​មេផ្ទះ​តែង​ទិញ​ទុកដាក់​ក្នុងផ្ទះ​សម្បែង​ត្រៀម​ទុក​ឥត​សូវ​ឱ្យដាច់​ប៉ុន្មាន​ទេ​។​
         ​យ៉ាងណាក៏ដោយ​សម្រាប់​ស្ត្រី​ត្រូវការ​បញ្ចុះទម្ងន់​មិន​ហ៊ាន​បរិភោគ​ស៊ុត​ច្រើន​ឡើយ​ពីព្រោះ​គេ​យល់ឃើញថា "​មាន​បរិមាណ​សារជាតិ​ខ្លាញ់​ខ្ពស់​ដែល​ងាយ​បង្ក​
​ឱ្យ​ឡើង​ទម្ងន់​ណាស់​"​។​
         ​តើ​ការបរិភោគ​ស៊ុត​បណ្តាលឱ្យ​ឡើង​ទម្ងន់​ពិត​ឬទេ​? តាម​ការស្រាវជ្រាវ​រប​ស់ជន​ជាតិ​អាមេរិក​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​បរិភោគ​ស៊ុត​ចំនួន​ពីរ​គ្រាប់​
​ជា​អាហារ​ពេលព្រឹក​រៀងរាល់ថ្ងៃ​អាចជួយ​កាត់បន្ថយ​ការស្រេកឃ្លាន​បរិភោគ​ចំណី​កំប៉ិកកំប៉ុក​នៅពេល​ទំនេ​របា​ន​យ៉ាង​ល្អ​ពីព្រោះ​ដោយសារ ស៊ុត​ជា​អាហារ​ដែល​ជួយ​ឱ្យ​ឆ្អែត​បានយូរ​។​
        ​ចំណែក​អ្នក​ដែល​គិតថា​ស៊ុតមាន​កូ​ឡេ​ស្ត្រេ​រ៉ូ​ល​ខ្ពស់​នោះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ក្រុមមនុស្ស​ដែល​បរិភោគ​ស៊ុត​ក្នុង​មួយថ្ងៃ​១​ទៅ​២​គ្រាប់  ក្រៅពី​មិនមាន​ការកើនឡើង​នៃ​កម្រិត​ជាតិ​ខ្លាញ់​ហើយ នៅមាន​ការកាត់បន្ថយ​សារជាតិ​នេះ​ឱ្យ​ថយចុះ​ថែមទៀត​។​
         ​ព្រោះតែ​លទ្ធផល​នេះហើយ​ស្ត្រី​ដែល​កំពុង​ត្រូវការ​បញ្ចុះទម្ងន់​អាច​ងាក​មក​បរិភោក​ស៊ុត​បាន​វិញ​ផងដែរ​។ ទោះបីយ៉ាងណា​ស្ត្រី​ដែល​ចង់​បរិភោគ​ស៊ុត​បាន​ច្រើន​ត្រូវ​ចៀសវាង​ស៊ុត​ក្រហម​ច្រើន​ហើយ​មិនត្រូវ​បរិភោគ​ឱ្យលើស​១​ទៅ​២​គ្រាប់​នោះឡើយ​៕​

adverise with khmeread

មតិយោបល់