adverise with khmeread 1 copy

កាលពី ១៧ ឆ្នាំមុន ម្តាយនេះបានធ្វើរឿងដ៏អស្ចារ្យមួយដើម្បីសង្គ្រោះជីវិតកូនទាំងពីរ

    ​នាង Chloe និង Annie កាល​នៅ​ជា​ក្មេងស្រី​តូច ពួកគេ​បាន​ជួប​រឿង​មួយ​គួរឱ្យ​ភ័យខ្លាច​បំផុត​។ អ្នក​ទាំងពីរ​បាន​ស្ថិ​តលើ​រថយន្ត​មួយ​ដែល​កិន​លើ​ម្ដាយ​របស់ខ្លួន​។ ពិភពលោក​ទាំងមូល​រំភើបចិត្ត​ពេល​បាន​ដឹងឮ​នូវ​រឿង​របស់​ពួកគេ​។ ក្មេងស្រី​ទាំងនេះ​ទទួល​ការគាំទ្រ​ពី​មនុស្ស​ជុំវិញ​ពិភពលោក និង​ម្ដាយ​របស់​ពួកគេ ដែល​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​រន្ធត់​នេះ​បាន​ក្លាយជា​និ​មិ្ម​ត​រូប​មួយ​នៃ​ការលះបង់​និង​សេចក្ដីស្រឡាញ់​របស់​អ្នក​ម្ដាយ​។​

​    ​* ដំណើររឿង​
​    ​នាង Chloe និង Annie ដែល​ថត​ដាក់​វីដេអូ​ផ្ញើ​ម្ដាយ​របស់​ពួកនាង បាន​បកស្រាយ​ពី​របៀប​ដែល​ពួកនាង​ធំធាត់​ក្នុង​គ្រួសារ​ដែល​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់ និង​ការគាំទ្រ​។ ក្មេងស្រី​ទាំងពីរ​នេះ​នៅមាន​ប្អូនប្រុស​ម្នាក់ទៀត ហើយ​បីនាក់​បងប្អូន​ត្រូវបាន​រកឃើញ​ក្នុង​រថយន្ត​ក្នុង​ឆ្នាំ ១៩៩៩ នៅពេល​រឿង​មិនគួរ​ជឿ​មួយ​បាន​កើតឡើង​។​

​    ​គ្រួសារ Veron បានធ្វើ​ដំណើរ​កម្សាន្ត ហើយ​ពួកគេ​បានសម្រេច​ចិត្ត​ទៅ​ជួល​តូប​មួយ​នៅ​ថ្ងៃ​ឈប់សម្រាក់​របស់​ពួកគេ​។ ទីកន្លែង​នោះ​មាន​ទេសភាព​ស្រស់ត្រកាល និង​ទីតាំង​ស្ថិតនៅ​ខាងស្ដាំ​ច្រាំង​ថ្ម​ចោទ​ធំ​មួយ​។ ពួកគេ​រំភើប​ណាស់​! កាលនោះ Chloe មាន​អាយុ ៧ ឆ្នាំ និង Annie អាយុ ៥ ជាមួយនឹង​ប្អូនប្រុស​អាយុ ៣ ឆ្នាំ ។ យ៉ាងណាមិញ នៅពេលដែល​ពួកគេ​ចេញមក​ចុះ​ស៊ី​ញ៉េ​លើ​ក្រដាស​ជួល​តូប ទាំង​ឪពុកម្ដាយ និង​យាយ​តា​ចេញពី​រថយន្ត និង​ទុក​ក្មេង​ចោល​ក្នុង​រថយន្ត​។ ហើយ​បើទោះជា​រថយន្ត​បាន​ពន្លត់​ម៉ាស៊ីន និង​សោ​ឡាន​ទុក​នៅ​ម្ដាយ​របស់​ពួកគេ​ក្តី ក៏​រថយន្ត​នោះ​នៅតែ​រអិល​ចុះ​ច្រាំង​ចោត​។​

​    ​វា​ចាប់ផ្ដើម​រអិល​ចុះទៅ​ក្រោម​។ បន្ទាប់មក​ម្ដាយ​ដ៏​ស្លន់ស្លោ មិន​បានគិត​ច្រើន​ទេ គាត់​បាន​គិតតែ​រឿង​ម្យ៉ាង​គត់​គឺ​ជួយសង្គ្រោះ​កូន​របស់គាត់​។ គាត់​សុខចិត្ត​អស់​ជីវិត​ខ្លួនឯង​ដើម្បី​ជួយ​កូន​ទាំងពីរ​។ គាត់​បាន​រត់​ចូល​ក្រោម​កង់​រថយន្ត​ដើម្បី​ទប់​កុំឱ្យ​រថយន្ត​រអិល​ទៅ​ក្រោម​។ ហើយ Chloe និង Annie បាន​និយាយថា ពួកគេ​មាន​អារម្មណ៍​ថា​រថយន្ត​កំពុងតែ​កិន​លើ​អ្វីមួយ​។ អ្វីដែល​រថយន្ត​នោះ​កិន​គឺ​ម្ដាយ​របស់​ពួកគេ​។​

​    ​ក្មេង​ទាំងពីរ​ត្រូវបាន​ជួយសង្គ្រោះ​ដោយសារ​ម្ដាយ​របស់​ពួកគេ ហើយ​រថយន្ត​បាន​ថមថយ​ល្បឿន ល្មម​ឱ្យ​ក្រុមគ្រួសារ​របស់​ពួកគេ​ទៅ​ចាប់​ហ្វ្រាំងដៃ​បាន​។​

​    ​ទោះជា​យ៉ាង​ក្ដី បើ​យោងតាម​ច្បាប់​ទម្ងន់​រប​ស់​រថយន្ត​គួរតែ​អាច​សម្លាប់​ម្ដាយ​របស់​នាង​បាន តែ​រឿងនេះ​មិន​កើតឡើង​នោះទេ​។ គាត់​បាន​រួច​ផុតពី​ការស្លាប់ ប៉ុន្ដែ​គាត់​មិនអាច​ដើរ​បានទេ​ដោយសារ​បាក់​ចង្កេះ​។ យ៉ាងណាមិញ ម្ដាយ​បាន​ជិះរទេះ​រុញ ហើយ​គាត់​មិនដែល​ឈប់​មក​មើល​កូន​លេង​កីឡា​នៅ​សាលា​នោះឡើយ ព្រោះ​វា​ជា​កម្មវិធី​សំខាន់​របស់​កូន​គាត់​៕

 

adverise with khmeread
ប្រភព៖ Insideedition

មតិយោបល់