adverise with khmeread 3728d3a200000578 3736279 reaction engines claims sabre can be used to help accelerate exi a 37 1471024180837

ចិន​កំពុង​សម្ងំ​ផលិត​យន្តហោះ​លឿន​ជាង​សំឡេង​ដ៏​ទំនើប​ដើម្បី​ឡើងទៅ​ស្រទាប់ផែនដី​

    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ១២ សីហា​បានឱ្យដឹងថា ចិន​បាន​កំពុង​អភិវឌ្ឍ​យន្តហោះ​លឿន​ជាង​សំឡេង​ដើម្បី​នាំ​ពី​ឡុ​ត និង​សូម្បី​អ្នកដំណើរ​ទៅកាន់​ស្រទាប់ផែនដី​។ 

​    ​ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ​មួយ​តាម​សេចក្តីរាយការណ៍​បានចាប់ផ្តើម​ស្រាវជ្រាវ​លើ​យន្តហោះ​មួយ ដែលមាន​សមត្ថភាព​ចេញដំណើរ​ពី​ផ្លូវ​រត់ ហើយ​ដឹក​អាកាសយានិក​ទៅកាន់​គន្លង​ទាប​របស់​ផែនដី​។

​    ​យន្តហោះ​នេះ​ត្រូវគេ​អះអាងថា​នឹងមាន​ប្រសិទ្ធភាព​ជាង​យាន Space Shuttle របស់​អង្គការ​ណា​សា​ទៅទៀត​។ យាន​របស់​ណា​សា​ត្រូវ​ពឹង​លើ​យាន​រ៉ុក្កែត​ដើម្បី​ហោះ​ទៅ​គន្លង​ទាប​របស់​ផែនដី មុននឹង​ចុះចត​នៅ​ផ្លូវ​យន្តហោះ​នៅ​ខាងក្រោម​។ 

​    ​យន្តហោះ​អវកាស​ថ្មី​នេះ​កំពុង​ផលិតឡើង​ដោ​យម​ជ្ឈ​ម​ណ្ឌ​វិទ្យាសាស្ត្រ​អវកាស​ចិន និង​ក្រុមហ៊ុន Technology Corporation (CASTC)​។ 

​    ​នៅពេល​បញ្ចប់​ការផលិត វា​អាចជួយ​កាត់​បន្ថយថ្លៃ​ធ្វើដំណើរ​ទៅ​ទី​អវកាស​បាន​យ៉ាងច្រើន និង​ផ្តល់ឱ្យ​ចិន​នូវ​សន្ទុះ​មួយ​ក្នុងការ​ប្រណាំងប្រជែង​ផ្នែក​អវកាស​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់