adverise with khmeread 1

​ចំណូល​សរុប​របស់​ក្រុម BIGBANG ធ្វើឱ្យ​អ្នកគាំទ្រ​ឆ្ងល់​ខ្លាំង​

​    ​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌​មាននៅ​កូរ៉េខាងត្បូង​បាន​រាយការណ៍​ពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​របស់​ក្រុម BIGBANG នៃ​ផលិតកម្ម YG Entertainment ដោយ​ពួកគេ​បាន​ហៅ​ក្រុម​នេះ​ថា "​មហា​មាន​"​។​

​    ​ទោះយ៉ាងណា បន្ទាប់ពី​គណនា​ចំនួន​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​ដែល​ត្រូវបាន​បង្ហាញឡើង​នៅក្នុង​របាយការណ៍​មួយ  ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មិនមាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​។​

​    ​យោងតាម​ស្ថិតិ​បានឱ្យដឹងថា សមាជិក​ទាំង​ប្រាំ​នៃ​ក្រុម BIGBANG មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤០ ពាន់​លាន​វុន (៣៣ លាន​ដុល្លារ​) ខណៈ​ប្រធាន​ក្រុម G-Dragon មាន​ប្រហែល ១៥ ពាន់​លាន​វុន (១២,៣៨ លាន​ដុល្លារ​) តែម្នាក់ឯង​។​

​    ​យ៉ាងណាក្តី ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​លើកឡើងថា​ក្រុម BIGBANG គួរតែមាន​ជាង​នេះ​ដោយសារ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​ពួកគេ និង​អ្នក​ខ្លះទៀត​បាន​រិះគន់​ក្រុម​នេះ​ដោយសារ​រឿងអាស្រូវ​ពីមុនៗ​របស់​ពួកគេ​៕

ប្រភព​៖ KoreaBoo

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់