adverise with khmeread Unnamed %282%29

ក្រុមចោរឆក់​ប្រភេទ​ទី​បី​នៅពេល​យប់​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ជាម​នុស្ស​ប្រភេទ​ទី​បី​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​បរទេស ​បាន​ហើយ​រត់​មិន​រួច​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន វ៉ៃខ្នោះ។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ​ខែសីហា​ ឆ្នាំ​២០១៦ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​ពួកគាត់​មាន​គ្នា​បីនាក់​ស្រី​ម្នាក់​បាន​ដើរ​តាម​ដងផ្លូវ​លេខ​៣១០ ខណៈ​មកដល់​ចំណុចកើតហេតុ​មុខ​ប៉ុស្តិ៍​ទូរទស្សន៍​អ​ប្បា​រា ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​ស្គុ​ប​ពី​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FU-4413​ បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ឈប់​រួច​ជនសង្ស័យ​ដែល​ជិះ​ខាងក្រោយ​បានមក​និយាយ​ជាមួយ​ជនជាតិ​បរទេស​នោះ​។​

    ស្រាប់តែ​ឃើញ​ឱកាសល្អ​ បានធ្វើ​សកម្មភាព​ឆក់​យកបាន​ទូរស័ព្ទ​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក​សាំ​សុង ​និង​មួយគ្រឿង​អិន​ចុច​ពិល​ពេល​ឆក់​បាន​ហើយក៏​រត់ឡើង​ជិះ​ម៉ូតូ។​ ហើយ​ពេលនោះ​មាន​ម៉ូតូ​ពីរ​គ្រឿង​ទៀត​បើក​កៀក​ត្រូវ​ជនសង្ស័យ​ពីរ​នាក់​នោះ​បណ្ដោះ​ម៉ូតូ​ពីរ​គ្រឿង​ទៀត​យកទៅ​បាត់​។

    តែ​ត្រូវ​អ្នក​សារ​ព័​ត៌មាន​ឃើញក៏ដេញតាម​ពីក្រោយ​ស្រែក​តាម​វិទ្យុទាក់ទង​ជួយ​ស្កាត់​ក៏ត្រូវ​សមត្ថកិច្ច​ចំការមន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ក្រុង​កំពុងតែ​ល្បាត​ផង​នោះ​ដេញ​ព​ទ្ធ័​ចាប់បាន​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ម្តុំ​កៅ​ដាយ​រួច​បាន​នាំខ្លួន​សង្ស័យ​ជា​ប្រភេទ​ទី​បី​នោះមក​កាន់​ប៉ុស្តិ៍​បឹង​កេងកង​១​ដើម្បី​សួរនាំ​។ ចំណែក​ជនរងគ្រោះ​ក៏បានមក​ដាក់ពាក្យ​បណ្ដឹង​ផងដែរ៕

adverise with khmeread

មតិយោបល់