adverise with khmeread Unnamed %281%29

ឆេះ​ឃ្លាំង​ផលិត​ទុយោ​ទឹក​នៅ​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆេះ​ឃ្លាំង​ផលិត​ទុយោ​ទឹក​កាលពី​វេលា​ម៉ោង​២​កន្លះ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៤ ​សីហា ​ឆ្នាំ២០១៦​ នៅ​ចំណុចឃ្លាំង​ផលិត​ទុយោ​ទឹក​ស្ថិត​ក្នុងភូមិ ទូក​រទេះ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវបាន​ប៉ូលិស​បញ្ជូន​រថយន្ត​ជួយ​ពន្លត់​បានទាន់ពេលវេលា។
​​
    ប៉ូលិស​និយាយថា ម្ចាស់​ឃ្លាំង​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ។​ ទំហំឃ្លាំង ៣០​ម៉ែត្រ​x ៥០​ម៉ែត្រ​ធ្វើ​ពី​ជញ្ជាំង​ថ្ម ប្រក់​ស័ង្កសី មាន​របង​ថ្ម​ព័ទ្ធជុំវិញ សម្ភារៈ​ខូចខាត​ឆេះ​ថង់​ថ្លា​ស្ទិ​ច​និង​សម្ភារៈ​មួយចំនួន ក្នុង​ឃ្លាំង​។ មូលហេតុ​បណ្ដាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង៕


adverise with khmeread

មតិយោបល់