1

​នរណា​មិន​សើច បើ​កំប្លែង​ស្ងួត​យ៉ាងនេះ​! អ្នក​ដែលមាន​ក្បាលពោះ​ខ្សោយ​ហាម​មើល​កីឡាការិនី​រូបនេះ​ផឹកទឹក​

​    ​តើ​អ្នក​ធ្លាប់​ភ្លេច​ពី​របៀប​ផឹកទឹក​ចេញពី​ដប​ទឹក​មួយ​ដែរ​ទេ​? រឿង​មួយ​នេះ​ប្រហែលជា​អ្នក​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​នោះឡើយ​!​។​

​    ​ប៉ុន្តែ​រឿង​ដ៏​គួរឱ្យ​អស់សំណើច​មួយ​នេះ​បានកើត​ឡើងជា​ស្រេច​ទៅលើ​ប្រធាន​ក្រុម​ជម្រើសជាតិ​ឈុត​នារី​អូស្ត្រាលី Lisa De Vanna អំឡុង​ការប្រកួត​របស់​ពួកគេ​ក្នុងជំនួប​ជាមួយ​ប្រេ​ស៊ី​ល​នៅឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​

​    ​នៅក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​មួយ​បានបង្ហាញ​ពី​ការបញ្ឈប់​ការប្រកួត​មួយរយៈ​ពេល​ខ្លី ពេលដែល De Vanna បានទទួល​ដប​ទឹក​ពី​មិត្ត​រួម​ក្រុម​របស់​នាង Elise Kellond-Knight ។​

​    ​រឿង​ដ៏​ហួសចិត្ត​មួយ​បានកើត​ឡើង បន្ទាប់ពី​នាង​បាន​ត្រឡប់​មាត់​ដប​ចុះទៅ​ក្រោម​និង​ព្យាយាម​ផឹក​វា​គូថ​ដប​ទៅវិញ​។ មិន​ថ្វី​ទេ​មិត្ត​រួម​ក្រុម​របស់​នាង​បាន​ស្តារ​ស្ថានការណ៍​វិញ​ភ្លាមៗ​ដោយ​ជួយ​បង្វិល​ក្បាល​ដប​ឱ្យ​ត្រូវ​បច្ចេកទេស កុំ​អី​មិនដឹង​ខ្មាស់​គេ​កម្រិតណា​នោះទេ​!៕

 

ប្រភព៖ Givemesport

មតិយោបល់