adverise with khmeread Singapore s joseph

Joseph Schooling នឹង​ទទួលបាន​លុយ​រង្វាន់ ១ លាន​ដុល្លារ​សិង្ហ​បុរី​ពី​រដ្ឋាភិបាល​សម្រាប់​មេដាយមាស​មួយគ្រឿង​

​    ​អ្នកជំនាញ​ហែល​មេអំបៅ Joseph Schooling ដែល​ឈ្នះ​មេដាយមាស​ជា​លើកដំបូង​ក្នុង​អាជីព​នៅលើ​វិញ្ញាសា ហែល​មេ​បំបៅ​ចម្ងាយ​១០០​ម៉ែត្រ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ អាចមក​ទទួល​ប្រាក់រង្វាន់​រហូតដល់​ទៅ ១​លាន​ដុល្លារ​សិង្ហ​បុរី (​ជាង ៧៤ ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​    ​ដើម្បី​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយ គម្រោងការ​លើកទឹកចិត្ត​មួយ​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សា​អូឡាំពិក​ជាតិ​សិង្ហ​បុរី (SNOC) ដែល​បានចាប់ផ្តើម​ក្នុង​ទស្សវត្ស ១៩៩០​។ កម្មវិធី​ផ្តល់រ​ង្វាន់​តម្លៃ​រាប់លាន​ដុល្លារ The Multi-Million Dollar Award Programme (MAP) គឺជា​កម្មវិធី​ផ្ដល់នូវ​សាច់ប្រាក់​ទៅឱ្យ​អត្ត​ព​លិ​ក​ដែល​បានឈ្នះ​មេដាយ​នៅឯ​កីឡា​អូឡាំពិក អាស៊ាន Commonwealth និង SEA Games​។​

​    ​Schooling វ័យ ២១​ឆ្នាំ បានបញ្ចប់​នៅក្នុង​ថេរវេលា ៥០,៣៩​វិនាទី​ក្នុង​ជ័យជម្នះ​របស់ខ្លួន​ដែល​បាន​ផ្តួល​ជើង​ខ្លាំង​មួយចំនួន​ដូចជា​ស្តេច​ហែល​ទឹក​អាមេរិក Michael Phelps និង Chad le Clos របស់​អាហ្វ្រិក​ខាងត្បូង​ជាង​ដើម​៕

adverise with khmeread
ប្រភព៖ Channelnewsasia

មតិយោបល់