adverise with khmeread Unnamed

សព​ពលករ​ខ្មែរ​ដែល​ធ្លាក់​ពីលើ​អាគារ​កម្ពស់​៤​ជាន់​នៅ​ថៃ​បាន​បញ្ជូន​មកដល់​ប៉ោយប៉ែត​

    បន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អាគារ​កម្ពស់​៤​ជាន់​កាលពី​ថ្ងៃទី​១១​ សីហា​នៅ​ប្រទេស​ថៃ​កន្លងទៅនេះ  ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុក​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត​នា​ព្រឹក​នេះ។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា នៅវេលា​ម៉ោង​៨ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព ពលករ​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចំនួន​១​នាក់​។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា សព​ឈ្មោះ ហែម ហុក ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​មុខរបរ កម្មករសំណង់​នៅ​ខេត្ត​ណា​ខន​ប្រា​ធំ ប្រទេស​ថៃ​។​

    លោក​វរ​:​សេនីយ៍​ត្រី ជា ដា បាន​បន្តថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​កំពស់​៤​ជាន់ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​កន្លងមកនេះ​។​

    សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

adverise with khmeread

មតិយោបល់