adverise with khmeread 1

ជួប​ជាមួយ​លោកយាយ Emma Morano អាយុ ១១៦ ឆ្នាំ​ជា​អ្នក​នៅរស់​ចុង​ក្រោយពី​ជំនាន់ ១៨០០

    ​អាថ៌កំបាំង​របស់លោក​យាយ​ជនជាតិ​អ៊ីតាលី​ដែល​រស់នៅ​បានយូរ​ជាងគេ​នៅក្នុង​ពិភពលោក​ហើយក៏​ជា​មនុស្ស​តែមួយ​រូប​គត់​ដែល​បាន​ឆ្លងកាត់​បី​សតវត្សរ៍​ម្នាក់ឯង គឺ​ការ​ទទួលទាន​ស៊ុត​ឆៅ ផឹកស្រា​ម៉ាក Brandy ការចូល​ដេក​ពី​ព្រលប់​និង​រស់នៅ​ក្នុងនាម​ជា​អ្នក​លីវ​រហូតមក​។​

​    ​លោកយាយ Emma Morano បានកើត​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៨៩៩ នៅក្នុង​តំបន់ Piedmont ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីតាលី​។ គាត់​រស់នៅក្នុង​ទីក្រុង​ជិត​មាត់បឹង​តូច​មួយ​ក្បែរ​ព្រំដែន​ស្វ៊ី​ស ហើយ​នៅពេលនេះ​គាត់​កំពុង​រស់នៅ​ក្នុងផ្ទះ​ដែលមាន​បន្ទប់​តែមួយ​។ ក្រុមគ្រូពេទ្យ​បានធ្វើការ​ទំនាក់ទំនង​ទៅផ្ទះ​របស់គាត់​សម្រាប់​តាមដាន​ស្ថានភាព​សុខភាព ប៉ុន្តែ​សម្រាប់​លោកយាយ​វ័យ ១១៦ រូបនេះ​នៅតែមាន​សុខភាព​ល្អ​ដូច​មនុស្ស​ផ្សេងទៀត​។​

​    ​បើ​យោងតាម New York Times បានឱ្យដឹងថា កាលពី​នៅ​ក្រមុំ គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​លោកយាយ​ឱ្យ​ពិសា​ស៊ុត​ឆៅ​សម្រាប់​ជំងឺ​ស្លេកស្លាំង​របស់គាត់ ហើយ​ចាប់តាំងពី​ពេល​នោះមក គាត់​ពិសា​រៀងរាល់ថ្ងៃ​មកទល់​ថ្ងៃនេះ​។ គាត់​ក៏​ពិសា​សាច់​កិន​និង​មី Pasta ជាប្រចាំ​ផងដែរ​។​

​    ​ការបែកបាក់​ចំណងអាពាហ៍ពិពាហ៍​ដ៏​សោះកក្រោះ​របស់លោក​យាយ ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​គាត់​មាន​អាយុ​វែង​ផងដែរ​។ គាត់​បាន​លែងលះ​ប្តី​របស់គាត់​ក្នុង​ឆ្នាំ ១៩៣៨ ហើយ​ចាប់តាំងពី​នោះ គាត់​មិនដែល​រៀបការ​ទៀតឡើយ​បើទោះជា​មាន​បុរស​ជាច្រើន​បាន​ចែចូវ​គាត់​ក៏ដោយ​។ គាត់​បាន​ប្រាប់ New York Times ថា "​ខ្ញុំ​មិន​ចង់​ស្ថិតនៅក្រោម​នរណា​ម្នា​ក់ឡើ​យ​"៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់