adverise with khmeread 1

បើកឡិចស៊ីសធ្លាក់ប្រឡាយក្រឡាប់របួសភ្ញៀវចិន៤នាក់

     បន្ទាយមានជ័យ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​470​បាន​ដឹក​ភ្ញៀវ​បរទេស​ជា​ជន​ជាតិចិន​ធ្លាក់​ប្រឡាយ​របួសធ្ងន់​ស្រាល​៤​នាក់ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​១១​ព្រឹក​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦ ។​
    ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អន្តរាគមន៍​ហៅ​រថយន្ត​ស​ង្គោះ​របស់​អង្គការ​កាំ​ម៉ា​ដឹក​ទៅ​មន្ទីរពេទ្យ​។​នៅក្នុង​រូបភាព​បុរស​ម្នា​ក់ពាក់​អាវ​ការ៉ូ​យកដៃ​បាំង​មុខជា​អ្នកបើកបរ​។​
   រថយន្ត​ខាងលើ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-8786​ដឹក​ភ្ញៀវ​លើ​រថយន្ត​ជា​ជនជាតិ​ចិន​។​ពេលនេះ​សមត្ថកិច្ច​ហៅ​អ្នកបើកបរ​ទៅ​សួរនាំ​។​អ្នកបើកបរ​ប្រាប់ថា​"​មូលហេតុ​ដោយសារ​កំពុង​បើកបរ​រថយន្ត​មាន​ម៉ូតូ​កង់​៣​បើក​កាត់មុខ​ទើប​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​តែម្តង​" ៕​

adverise with khmeread

មតិយោបល់