adverise with khmeread Unnamed %281%29

អតីតយុទ្ធជន​ម្នាក់​ចងក​សម្លាប់ខ្លួន​ដោយសារ​របួស​ជំនាន់​សង្គ្រាម​ធ្វើទុក្ខ​ខ្លាំង​

    បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី បានឱ្យដឹងថា នៅវេលា​ម៉ោង១២ និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ ប្រឡាយ​ហ្លួង​ក្រោម ឃុំឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ មាន​អតីតយុទ្ធជន​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន។​

    លោក​វរ​:​សេនីយ៍​ត្រី រស់ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម​ង្គ​បូរី បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យ៉ាន់ វុ​ធ ភេទ​ប្រុស អាយុ​៦២ឆ្នាំ (ជា​អតីតយុទ្ធជន​) រស់នៅ​កន្លែងកើតហេតុ​។​ ជនរងគ្រោះ​បាន​យក កន្សែង​អំបោះ​ពណ៌​ក្រហម ខៀវ ចង ក សម្លាប់ខ្លួន​នឹង​ដើម​ខ្នុរ ខាងក្រោយ​ផ្ទះ​ចម្ងាយ​៣ម៉ែត្រ​និង​មាន​កម្ពស់​២ម៉ែត្រ​។​

    លោក​វរ​:​សេនីយ៍​ត្រី រស់ សំបូរ បាន​បន្តថា តាម​ក្រុមគ្រួសារ​បាន​រៀបរាប់ថា ជនរងគ្រោះ​មាន​ជម្ងឺសរសៃប្រសាទ​យូរ​មកហើយ ព្រោះ​ក្បាល​របស់គាត់​ធ្លាប់​ត្រូវ​គ្រាប់កាំភ្លើង​សម័យ​សង្គ្រាម​ឆ្នាំ​១៩៨១​មកម្ល៉េះ  ហើយ​របួស​ចាស់​បានធ្វើ​ទុក្ខ​យ៉ាងខ្លាំង។

    បច្ចុប្បន្ន សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
 

adverise with khmeread

មតិយោបល់