adverise with khmeread Antonio conte r

​ធ្វើជា​គ្រូបង្វឹក​មិន​ងាយស្រួល​ដូច​ការគិត​នោះឡើយ​! Conte បង្ហើប​ថា​មួយ​យប់​ដេក​បានតែ ២​ម៉ោង​គត់​

    ​Antonio Conte ដឹងថា​គាត់​នឹង​កំពុង​ប្រយុទ្ធ​ក្នុង​សមរភូមិ​អ្នកចាត់ការ​កំពូលៗ​របស់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​ការ​គេង​មិន​លក់​រ៉ាំរ៉ៃ​ក៏បាន​កើតឡើង ខណៈដែល​គាត់​ប្រឹងប្រែង​ដឹកនាំ​តោ​ខៀ Chelsea ឆ្ពោះទៅកាន់​ការកាន់កាប់​តំណែង​ជើងឯក​ក្នុង​រដូវ​កាល​នេះ​។​

​    ​អ្នកចាត់ការ​ថ្មី​លើទឹក​ដី Stamford Bridge រូបនេះ​បាន​ទទួលស្គាល់ថា​គាត់​គេង​មិន​លក់​នៅមុន​ថ្ងៃ​ប្រកួត ហើយ​ប្រសិនបើ​ក្រុម​របស់គាត់​ត្រូវបាន​គេ​ផ្តួល គាត់​នឹង​កាន់តែ​លំបាក​ថែម​មួយកម្រិត​ទៀត​បន្ទាប់ពីនោះ​។​

​    ​ប៉ុន្តែ​បុរស​សញ្ជាតិ​អ៊ីតាលី ដែល​នឹង​ចាប់ផ្តើម​ដំណើរ​ប្រជែង Premier League របស់ខ្លួន​នៅលើ​ទឹកដី​របស់​ក្រុម West Ham នា​យប់​ថ្ងៃ​ចន្ទ​ខាងមុខ ដឹងថា​ការ​គេង​បាន​តិច​បំផុត​ទាំងនោះ​នឹងមាន​តម្លៃ ប្រសិនបើ​ការ​គេង​មិន​លក់​នេះ​អាច​នាំមក​នូវ​ភាពរុងរឿង​និង​ពានរង្វាន់​មកដល់​ក្លឹប​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ពេលដែល​អ្នកឈ្នះ អ្នកនឹង​ដឹង​អំពី​ការលះបង់​ដែល​អ្នក​បានធ្វើ នោះ​គឺ​ការ​គេង​មិន​លក់​ជាច្រើន​យប់​ដើម្បី​ក្លឹប​។ ទាំងនោះ​គឺ​ពិតជា​សំខាន់​ដោយសារតែ ពេលដែល​អ្នកឈ្នះ​ពាន អ្នកនឹង​ឆ្ពោះទៅកាន់​កម្រិត​មួយទៀត​ជាមួយ​ស្មារតី និង​ចិត្ត​របស់​អ្នក​"​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​អ្នកធ្វើការ​យ៉ាង​លំបាក លំបាក​ខ្លាំង​បំផុត​ដើម្បី​ឱ្យមាន​ពេលវេលា​មួយ​នេះ​។ មុនពេល​ប្រកួត ជាធម្មតា​ខ្ញុំ​មិនបាន​គេង​ច្រើន​ម៉ោង​ទេ​។ ខ្ញុំ​គេង​ប្រហែល​ពីរ បី ឬ​បួន​ម៉ោង​ប៉ុណ្ណោះ​។ បន្ទាប់មក ពេលដែល​ខ្ញុំ​ក្រោក​ឡើង ខ្ញុំ​ចាប់ផ្តើម​គិត​អំពី​ការប្រកួត និង​ស្ថានភាព​ដែល​នឹង​កើតឡើង ហើយ​ជា​ញឹកញាប់​ខ្ញុំ​មានគំនិត​ល្អ​អំពី​ការប្រមើលមើល​លើ​យុទ្ធសាស្ត្រ​ក្នុង​ម៉ោង​ដំបូង​នៅពេល​ព្រឹក​ព្រលឹម​។ បន្ទាប់ពី​ការប្រកួត ពេលដែល​ខ្ញុំ​ឈ្នះ ខ្ញុំ​នឹង​គេង​លក់​ស្រួល​។ ពេល​ដែ​ខ្ញុំ​មិន​ឈ្នះ វា​ពិតជា​លំបាក​សម្រាប់​ខ្ញុំ​។ ពេលដែល​ខ្ញុំ​ភ្ញាក់​នៅ​ពាក់​កណ្តាលរាត្រី​ខ្ញុំ​គិត ហេតុអ្វី​? មូលហេតុ​អ្វី​បានជា​យើង​ចាញ់​? តើ​អ្វី​ជា​ស្ថានភាព​ដែល​បានធ្វើ​ឱ្យមាន​ការលំបាក​បន្ថែមទៀត​? តើ​កីឡាករ​ណា​ដែល​ធ្វើឱ្យ​វា​មានការ​លំបាក​បន្ថែមទៀត​? តើ​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ល្អ ឬ​មិនល្អ​? ខ្ញុំ​ត្រូវការ​ព្យាយាម​ស្វែងរក​ការឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស​"៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់