adverise with khmeread 13987756 275214816192972 126319851 o

តុលាការខេត្ត​កំពង់ចាម​ឃុំខ្លួន​មនុស្ស​៣​នាក់​ជួញ​គ្រឿងញៀន​

    កំពង់ចាម ៖ លោក នៅ យ៉ា​រ័ត្ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៤៧៥ ៤៧៦ និង​៤៧៧​ ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ សម្រេច​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​០៣​នាក់​ពីបទ​ជួញដូរ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​០១​ករណី នៅ​ថ្ងៃទី​១៣ ​ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ ១.​ឈ្មោះ ស៊ី​ន ម៉ា​ណា​ល់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស​ទីកន្លែង​កំ​ណើត​ភូមិ​អណ្តូងច្រុះ ឃុំអំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​, ២.​ឈ្មោះ សួរ ឈាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ​មុខរបរ កសិករ​ទីកន្លែង​កំ​ណើ​ត​ភូមិ​កោះ​បី​ប៉ី ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម អាសយដ្ឋាន​បច្ចុប្បន្ន​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ និង​៣.​ឈ្មោះ ហ៊ីង ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក ទីកន្លែង​កំ​ណើត​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១១ ខែសីហា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២ ​និង​១០​នាទី កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់សៀម​បាន​ប្រើ​វិធាន​ញុះញង់ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០១​ករណី នៅ​ចំណុច​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ 

    រឹបអូស​វត្ថុតាង​បានរួម​មាន ម្សៅ ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន​០១​កញ្ចប់​តូច, ទូរស័ព្ទដៃ​០២​គ្រឿង និង​ម៉ូតូ​០២​គ្រឿង។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង​០៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ ទៅតាម​ប្បញ្ញា​ត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕


 

adverise with khmeread

មតិយោបល់